• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញអនុវត្តស្តង់ដារទេសចរណ៍អាស៊ាន

នាថ្ងៃទី ៣១ ឧសភា នៅទីក្រុងហូជីមិញ មន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានរៀបចំសន្និសីទអនុវត្តស្តង់ដារទេសចរណ៍សម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយទន្ទឹមនឹងនោះក៏បានបំផុសឲ្យដាក់ចេញពានរង្វាន់ទេសចរណ៍អាស៊ានដល់សហគមន៍ធុរកិចកច អង្គភាពប្រតិបត្តិការក្នុងវិស័យទេសចរណ៍។
លោកស្រី Bui Thi Ngoc Hieu អនុប្រធានមន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានណែនាំដំណោះស្រាយអនុវត្តស្តង់ដារទេសចរណ៍អាស៊ានក្នុងទីក្រុង (រូបថត៖ My Phuong/TTXVN)

 សម្រាប់ធុរកិច្ច ពេលអនុវត្តតាមស្តង់ដារទេសចរណ៍អាស៊ានក្នុងការរចនា បង្កើតផលិតផល និងសេវាកម្ម នឹងបង្កើតបរិយាកាសទេសចរណ៍ប្រកបដោយគុណភាព និងរួមចំណែកកសាងកិត្យានុភាពសម្រាប់ទីក្រុងហូជីមិញ ជាគោលដៅទេសចរណ៍ជាទីទុកចិត្ត។ ស្តង់ដារទេសចរណ៍អាស៊ានបានកំណត់នូវតម្រូវការសម្រាប់ការគ្រប់គ្រង កាត់បន្ថយការប្រើប្រាស់ថាមពល ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការដោះស្រាយសំណល់ប្រកបដោយប្រសិទ្ធភាព...។ គោរពតាមស្តង់ដារនេះ ទីក្រុងហូជីមិញអាចរក្សាបាននូវសមតុល្យភាពចុះសម្រុងគ្នារវាងការអភិវឌ្ឍទេសចរណ៍ និងការការពារបរិស្ថាន សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

មន្ទីរទេសចរណ៍ទីក្រុងហូជីមិញ តម្រូវឱ្យអាជីវកម្មនីមួយៗដែលកំពុងប្រតិបត្តិការក្នុងវិស័យទេសចរណ៍ត្រូវបង្កើតផែនការ ពេលវេលា និងដំណើរការយ៉ាងសកម្ម ដើម្បីអនុវត្តស្តង់ដារទេសចរណ៍អាស៊ាន។ ជាពិសេស ផ្តោតលើការបង្កើតដំណោះស្រាយ ដោះស្រាយការលំបាកដែលមានស្រាប់ក្នុងសហគ្រាស ដើម្បីលើកកំពស់គុណភាព និងឥទ្ធិពលប្រកួតប្រជែងក្នុងសម័យបច្ចុប្បន្ន។ សហគ្រាសត្រូវវាយតម្លៃប្រសិទ្ធភាព និងសមត្ថភាពរបស់បុគ្គលិក និងនិយោជិតដែលកំពុងធ្វើការនៅប្រព័ន្ធកន្លែងស្នាក់នៅសម្រាប់ភ្ញៀវទេសចរណ៍ ដើម្បីឈានទៅរកដំណោះស្រាយបង្កើនការពេញចិត្តរបស់ភ្ញៀវ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បងប្អូនជនជាតិខ្មែរអភិរក្សនិងផ្សព្វផ្សាយតម្លៃនៃសិល្បៈល្ខោនយីកេ

បងប្អូនជនជាតិខ្មែរអភិរក្សនិងផ្សព្វផ្សាយតម្លៃនៃសិល្បៈល្ខោនយីកេ

សិល្បៈល្ខោនយីកេ ដែលសហគមន៍ជនជាតិខ្មែរណាមបូហៅដោយឈ្មោះផ្សេងទៀតថា ល្ខោនទ្រើងឃ្លោក នោះ គឺជាអាហារខាងស្មារតីដែលមិនអាចខ្វះបានសម្រាប់ប្រជាជននៅមូលដ្ឋាន។ ឆ្លងកាត់រយៈពេលជាង ១០០ ឆ្នាំនៃការបង្កើត និងការអភិវឌ្ឍនោះ ទម្រង់សិល្បៈប្រពៃណី ដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិនេះ នៅតែត្រូវបានបងប្អូនជនជាតិខ្មែរណាមបូ អភិរក្ស និងផ្សព្វផ្សាយពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងគុណតម្លៃដ៏ល្អប្រសើរ។

Top