• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញអនុវត្តន៍ឲ្យមានប្រសិទ្ធភាពនូវកម្មវិធីទូទៅអំពីការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ-១៩ក្នុងឆ្នាំ២០២២-២០២៣

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្នុងស្ថានភាពជម្ងឺ កូវីដ-១៩ ទីក្រុងហូជីមិញបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការងារបង្ការទប់ស្កាត់ការរាតត្បាត ឈានមុខគេអនុវត្តន៍ជាសាកល្បងនូវវិធានការនានាមានលក្ខណៈសម្រេចក្នុងការបង្ការ ទប់ស្កាត់ជម្ងឺរាតត្បាត។ រហូតមកដល់ពេលនេះ ទីក្រុងបានក្លាយ ទៅជា “ទីក្រុងខៀវ” មួយ។
 

នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh សួរសុខទុក្ខកម្មាភិបាលផ្នែកសុខាភិបាលនៃទីក្រុងហូជីមិញ។ (រូបថត៖ VGP)

នាព្រឹកថ្ងៃទី២៤ ខែមករា នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh ប្រធានគណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ បានអញ្ជើញចុះ សួរសុខទុក្ខ ជូនពរបុណ្យតេតនិងប្រគល់អំណោយជូនបណ្ដាកម្មាភិបាល វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យនៃទីក្រុងហូជីមិញ។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្នុងស្ថានភាពជម្ងឺ កូវីដ-១៩ ទីក្រុង ហូជីមិញបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការងារបង្ការទប់ស្កាត់ ការរាតត្បាត ឈានមុខគេអនុវត្តន៍ជាសាកល្បងនូវវិធានការនានាមានលក្ខណៈ សម្រេច ក្នុងការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត។ រហូតមកដល់ពេលនេះ ទីក្រុងបានក្លាយ ទៅជា “ទីក្រុងខៀវ” មួយ។ ចូលរួមចំណែកក្នុងសមិទ្ធផលខាងលើ មានតួនាទីជាគន្លឹះ របស់ផ្នែកសុខាភិបាលទីក្រុង។

លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យទីក្រុងហូជីមិញមិនអត្តនោម័ត ធ្វេសប្រហែស បន្តបង្ការទប់ស្កាត់ជម្ងឺរាតត្បាតឲ្យកាន់តែល្អប្រសើរ អនុវត្តន៍ឲ្យមានប្រសិទ្ធភាពនូវ កម្មវិធីទូទៅអំពីការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ក្នុងអំឡុងឆ្នាំ២០២២-២០២៣ ក៏ដូចជា កម្មវិធីស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមផង ដែរ។ ជាពិសេស លោកនាយករដ្ឋមន្រ្តីបាន តម្រូវឲ្យទីក្រុងប្រញាប់ប្រញាល់ជាងទៀតក្នុងការចាក់វ៉ាក់សាំងជូនមុខសញ្ញាទាំងអស់តាមបទបញ្ញត្តិ; ជំរុញខ្លាំងការឃោសនា ទៅកាន់គ្រប់ច្រកល្ហកគោះទ្វារផ្ទះនីមួយៗ ត្រួតពិនិត្យមនុស្សម្នាក់ៗ។
ទន្ទឹមជាមួយគ្នានោះ ទីក្រុងចាំបាច់ត្រូវជំរុញខ្លាំងការកែទម្រង់រដ្ឋបាល ការ ផ្លាស់ប្ដូរឌីជីថលផ្នែកសុខាភិបាល ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ភាពអសកម្ម លើកទឹកចិត្តនវានុវត្តភាព ស្មារតីហ៊ានគិត ហ៊ានធ្វើ ព្រមទាំងយកចិត្តទុកដាក់ ថែទាំ ជីវភាពរស់នៅសម្រាប់ជួរកម្មាភិបាល បុគ្គលិកពេទ្យនៃទីក្រុងផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វិស័យទេសចរណ៍អភិវឌ្ឍន៍នៅតាមខេត្ត ក្រុងជាច្រើនក្រោយបុណ្យតេត

វិស័យទេសចរណ៍អភិវឌ្ឍន៍នៅតាមខេត្ត ក្រុងជាច្រើនក្រោយបុណ្យតេត

ក្រោយបុណ្យតេត ភ្ញៀវទេសចរនៅតែមកទស្សនាទីក្រុង Da Lat ក៏ដូចជា ខេត្ត Lam Dong ផងដែរ។ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lam Dong កាលពីថ្ងៃទី ២៧ មករា បានឲ្យដឹងថា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៩ ខែមករា បរិមាណភ្ញៀវសរុបមកទស្សនា និងសម្រាកលំហែកាយនៅខេត្ត Lam Dong ត្រូវបានគេប៉ាន់ប្រមាណមានចំនួន ២៥ មឺនលើកនាក់ កើន ២,៥ ដងបើប្រៀប ធៀបនឹងឱកាសបុណ្យតេត ឆ្នាំ ២០២២។

Top