• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញស្ថិតនៅក្នុងចំណោមមជ្ឈមណ្ឌលហិរញ្ញវត្ថុសកលដ៏មានសក្ដានុពលបំផុតទាំង ១៥

ប្រការនេះបង្ហាញពីឋានៈកាន់តែលេចធ្លោ របស់ទីក្រុងហូជីមិញនៅក្នុងបណ្តាញហិរញ្ញវត្ថុក្នុងតំបន់។
ទីក្រុងហូជីមិញស្ថិតនៅក្នុងចំណោមមជ្ឈមណ្ឌលហិរញ្ញវត្ថុសកលដ៏មានសក្ដានុពលបំផុតទាំង ១៥។ (រូបថត៖ VNA)

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៃទីក្រុងហូជីមិញបន្តបង្កើតវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅលើតារាងរៀបចំណាត់ថ្នាក់សកល ក្នុងបរិបទដែលការប្រកួតប្រជែងរវាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិកាន់តែខ្លាំងឡើង។

យោងតាមតារាងរៀបចំណាត់ថ្នាក់ សន្ទស្សន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុសកលឆ្នាំ ២០២៦ (GFCI ៣៩) ដែលប្រកាសនាថ្ងៃទី ២៦ ខែមីនា ទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់លេខ ៨៤ ក្នុងចំណោមមជ្ឈមណ្ឌលហិរញ្ញវត្ថុសកលទាំង ១២០ ដែលកើន ១១ កាំបើប្រៀបធៀបទៅនឹងឆ្នាំមុន។ នៅអាស៊ីអាគ្នេយ៍ ទីក្រុងហូជីមិញឥឡូវនេះជាប់ចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីសិង្ហបុរី និងកូឡាឡាំពួរ (ម៉ាឡេស៊ី)។ ប្រការនេះបង្ហាញពីឋានៈកាន់តែលេចធ្លោ របស់ទីក្រុងហូជីមិញនៅក្នុងបណ្តាញហិរញ្ញវត្ថុក្នុងតំបន់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា នាពេលខាងមុខ ខេត្តក្វាងទ្រី គួរផ្តោតលើការអនុវត្តឲ្យបានល្អរាល់ភារកិច្ច ក្នុងនោះ ត្រូវកំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្ត ជាមួយនឹងយុទ្ធសាស្ត្រ "ឆ្ពោះទៅទិសខាងកើត រីករាលដាលតាមទិសខាងលិច" ដោយយកសមុទ្រជាចំណុចកណ្តាលនៃការពង្រីកខឿនសេដ្ឋកិច្ច។

Top