• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញបន្តអនុវត្តន៍វិធានការរក្សាគម្លាតសង្គមរយៈពេល ១ ខែទៀត

នាព្រឹកថ្ងៃទី ១៥ ខែសីហាទីក្រុងហូជីមិញបានរៀបចំពិធី“ ពង្រីកកម្លាំងពលំរបស់ប្រជាជនទាំងមូលចូលរួមយ៉ាងសកម្មក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩” និងសម្ពោញដាក់ឲ្យដំណើរការមជ្ឈមណ្ឌលទទួលនិងផ្គត់ផ្គង់ទំនិញចាំបាច់ដើម្បីបម្រើប្រជាជនដែល​ជួបការលំបាក ដោយសារជំងឺរាតត្បាតកូវីដ ១៩ (មជ្ឈមណ្ឌលសុខុមាលភាព) ។

ពិធី“ ពង្រីកកម្លាំងពលំរបស់ប្រជាជនទាំងមូល ចូលរួមយ៉ាងសកម្មក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩”

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លេខារងអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងលោក Phan Van Mai បានឲ្យដឹងថា៖ អស់រយៈពេល ៨០ ថ្ងៃហើយដែលទីក្រុងបានរកឃើញការផ្ទុះជំងឺនៅក្នុងសហគមន៍មក ប្រព័ន្ធនយោបាយទាំងមូលនិងប្រជាជនទីក្រុងបានស្រុះចិត្តគំនិតគ្នា ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ ក្នុងអំឡុងពេលអនុវត្តវិធានការរក្សាគម្លាតសង្គម ជាពិសេសក្នុងអំឡុងពេល ៥ សប្តាហ៍នៃការអនុវត្តន៍វិធានការរឹតបន្តឹងតាមសារាចរលេខ ១៦ របស់លោកនាយករដ្ឋមន្ត្រី គឺជាគ្រាដំលំបាកសម្រាប់ប្រព័ន្ធនយោបាយ និងប្រជាជន។នាពេលខាងមុខ ទីក្រុងហូជីមិញនឹងត្រូវបន្តអនុវត្តន៍វិធានការរក្សាគម្លាតសង្គមរយៈពេលមួយខែទៀតដើម្បីផ្តោតលើការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។

នៅក្នុងពិធីនេះដែរ ទីក្រុងហូជីមិញបានសម្ពោញដាក់ឲ្យដំណើរការមជ្ឈមណ្ឌលទទួលនិងផ្គត់ផ្គង់ទំនិញចាំបាច់ដើម្បីបម្រើដល់ប្រជាជនដែលជួបការលំបាក ដោយសារជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការប្រឡងប្រណាំងត្រូវតែ​កើតចេញពី ដង្ហើមនៃជីវិត ដោយយកលទ្ធផលជារង្វាស់

លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការប្រឡងប្រណាំងត្រូវតែ​កើតចេញពី «ដង្ហើមនៃជីវិត» ដោយយកលទ្ធផលជារង្វាស់

នៅរសៀលថ្ងៃទី ៦ ​ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ប្រធានក្រុមប្រឹក្សា​ប្រឡងប្រណាំង និងកោត​សរសើរ​មជ្ឈិម បានដឹកនាំសម័យប្រជុំលើកទីពីរ ដើម្បីបូកសរុបការងារប្រឡងប្រណាំងនិងកោត​​សរសើរសម្រាប់រយៈពេល​៦ខែដើមឆ្នាំ ២០២៦ និងអនុវត្តភារកិច្ចសំខាន់ៗសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ ២០២៦។

Top