• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញទទួលភ្ញៀវអន្តរជាតិចំនួន ៧៥ ពាន់នាក់ក្នុងអំឡុងបុណ្យតេត

ភ្ញៀវអន្តរជាតិមកទីក្រុងហូជីមិញក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី ឆ្នាំ ២០២៤ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ៧៥ ពាន់នាក់ កើនឡើង ១៥,៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
(រូបថត៖ chinhphu.vn)

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ ចំនួនភ្ញៀវទេសចរបរទេសមក កាន់ទីក្រុងហូជីមិញ បានកើនឡើងខ្ពស់ ជាពិសេសអ្នកដំណើរតាមនាវា ដែលជាលំ ហូរភ្ញៀវទេសចរលំដាប់ខ្ពស់មកពីអឺរ៉ុប អាមេរិក អូស្ត្រាលី ជប៉ុន... និងភ្ញៀវដែលធ្វើ ដំណើរទេសចរណ៍ដោយខ្លួនឯង។ ភ្ញៀវអន្តរជាតិមកទីក្រុងហូជីមិញក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី ឆ្នាំ ២០២៤ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ៧៥ ពាន់នាក់ កើនឡើង ១៥,៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

ឆ្នាំនេះ ក្រុមហ៊ុនទេសចរណ៍បានបង្ហាញមុខផលិតផលទេសចរណ៍ថ្មីៗ សម្បូរ បែប និងទាក់ទាញជាច្រើននៅទីក្រុងហូជីមិញ ដូចជា៖ អំណរបុណ្យតេតជាមួយតារា ល្បីៗ ផ្សងសំណាងនៅដើមឆ្នាំ ទស្សនាទេសភាពទន្លេ Sai Gon ដោយកប៉ាល់ ក្រុងពីរជាន់ ដំណើរកម្សាន្តដោយកង់ ទស្សនាព្រៃឈើ Can Gio, Sai Gon ពីអតីតកាល - ទីក្រុងហូជីមិញសព្វថ្ងៃ។ ល។ សណ្ឋាគារលំដាប់ផ្កាយ ៣ ដល់ ៥ ក្នុងទីក្រុង សុទ្ធតែរៀបចំនូវសកម្មភាពអំណរ បុណ្យចូលឆ្នាំប្រពៃណីដ៏សម្បូរបែប ដើម្បីនាំមកជូនភ្ញៀវនូវបទពិសោធន៍ថ្មីថ្មោងក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដូចជា៖ រៀបចំកម្មវិធីជប់លៀងស្វាគមន៍វេលាឆ្លង ចូលឆ្នាំថ្មី ទស្សនាការបាញ់កាំជ្រួចនៅភោជនីយដ្ឋាន រៀបចំកម្មវិធីរាំម៉ុងសាយនៅ ព្រឹកថ្ងៃ ដំបូងនៃបុណ្យតេត ជាដើម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បិទសម័យប្រជុំវិសាមញ្ញលើកទី១ នៃរដ្ឋសភានីតិកាលទី១៦

បិទសម័យប្រជុំវិសាមញ្ញលើកទី១ នៃរដ្ឋសភានីតិកាលទី១៦

នៅរសៀលថ្ងៃទី២៤ ខែសីហា នៅទីក្រុងហាណូយ សម័យប្រជុំវិសាមញ្ញលើកទី១ នៃរដ្ឋសភានីតិកាលទី១៦ បានពិទបញ្ចប់បន្ទាប់ពីកិច្ច​ប្រជុំចំនួន​ពីរលើក ក្នុង​រយៈពេល​ ១៧ថ្ងៃធ្វើការ។ ពិធីបិទត្រូវបានផ្សាយផ្ទាល់តាមវិទ្យុសំឡេងវៀតណាម និងទូរទស្សន៍វៀតណាម។

Top