• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញតាំងបង្ហាញឯកសារអំពីទិវាឯកភាពប្រទេសជាតិ

ការតាំងពិព័រណ៍ឧទ្ទេសនាមឯកសារសង្ខេបជិត ៣០ ស្ដីពីមហាជ័យជំនះនៅ និទាឃរដូវឆ្នាំ ១៩៧៥ ជាមួយនឹងយុទ្ធនាការវាយលុកជាយុទ្ធសាស្រ្តចំនួន ៣៖ យុទ្ធ នាការរំដោះតំបន់ Tay Nguyen; យុទ្ធនាការរំដោះទីក្រុង Hue - Da Nang និងយុទ្ធនាការហូជីមិញដើម្បីរំដោះភាគខាងត្បូងទាំងស្រុង និងឯកភាពប្រទេស ជាតិ។
ការតាំងពិព័រណ៍ទាក់ទាញជនបរទេសជាច្រើនមកទស្សនា។ (រូបថត៖ VOV)

ក្នុងឱកាសអបអរសាទរខួបលើកទី ៤៩ ទិវារំដោះភាគខាងត្បូង ឯកភាព ប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៤) និងខួបលើកទី ១៣៨ ទិវា ពលកម្មអន្តរជាតិ (១ ឧសភា ១៨៨៦ - ១ ឧសភា ២០២៤) នាព្រឹកថ្ងៃទី ២៧ ខែមេសា នៅវិថីសៀវភៅទីក្រុងហូជីមិញ មន្ទីរព័ត៌មាន និងទូរគមនាគមន៍ទីក្រុងហូជីមិញបាន បើកការតាំងពិព័រណ៌ឯកសារអំពីទិវាបុណ្យ ឯកភាពទឹកដីជាតិ

ការតាំងពិព័រណ៍ឧទ្ទេសនាមឯកសារសង្ខេបជិត ៣០ ស្ដីពីមហាជ័យជំនះនៅ និទាឃរដូវឆ្នាំ ១៩៧៥ ជាមួយនឹងយុទ្ធនាការវាយលុកជាយុទ្ធសាស្រ្តចំនួន ៣៖ យុទ្ធ នាការរំដោះតំបន់ Tay Nguyen; យុទ្ធនាការរំដោះទីក្រុង Hue - Da Nang និងយុទ្ធនាការហូជីមិញដើម្បីរំដោះភាគខាងត្បូងទាំងស្រុង និងឯកភាពប្រទេស ជាតិ។ លើសពីនេះ ការតាំងពិពណ៌ក៏បង្ហាញរូបភាពដ៏មានតម្លៃជាច្រើននៃថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ នៅពេលដែលកងទ័ពរំដោះមកពីគ្រប់ទិសទីបានសម្រុកចូល ទីក្រុងសៃហ្គនទៀតផង។ ពិព័រណ៍នេះប្រព្រឹត្តទៅរហូតដល់ដំណាច់ថ្ងៃទី១២ ឧសភា ហើយត្រូវបានបង្ហាញជាពីរភាសា គឺវៀតណាម និងអង់គ្លេស៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម ចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក

លោកអគ្គលេខាបក្ស តូ ឡឹម ចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក

នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ យន្តហោះពិសេសដឹកលោកអគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីទៅចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា នៅថ្ងៃទី២០ ខែកុម្ភៈ ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក តាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រធានស្ថាបនិកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា។

Top