• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញជួបសំណេះសំណាលជាមួយអាណិកជនវៀតណាមអបអរនិទាឃរដូវ ឆ្នាំកុរ ឯកស័ក ២០១៩


 លោក Nguyen Thien Nhan អញ្ជើញជួបសំណេះសំណាលជាមួយអាណិកជន (រូបថតៈ TTXVN)

 នាល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ​២០១៩ (ចំទៅនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំចរសំរឹទ្ធស័ក) គណៈកម្មាធិការ​បក្ស  ក្រុម​ប្រឹក្សា​ប្រជាជ​ន គណៈកម្មាធិការប្រជាជន​ គណៈកម្មាធិការ​រណសិរ្ស​មាតុភូមិ​វៀតណាម បានរៀបចំកម្ម​វិធី “ជួបសំ​ណេះសំណាល​នានិទាឃរដូវ ឆ្នាំកុរ ឯកស័ក ២​០១៩” ដោយមានចូលរួមរបស់អាណិក​ជនចំនួន ៨០០ នាក់មក​ពីប្រទេស​និងតំបន់ដែនដីចំនួន២៦ ជុំវិញ​ពិភពលោក ដែលត្រលប់ មកប្រទេសវៀតណាម​ដើម្បី អំណរស្វាគមន៍​ឆ្នាំថ្មីប្រពៃណី​​វៀត​ណាម។ 
 
លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានថ្លែង ថា៖ “ថ្នាក់ដឹកនាំទីក្រុង សូមថ្លែង​អំណរគុណ​ដល់បងប្អូនអាណិកជនសម្រា​ប់ប្រទេសជាតិ ស្រុកកំណើត អ​ស់រយៈពេលច្រើនកន្លងមក ​ហើយសូម​ជម្រាបថា​ យើងខ្ញុំមានការគោរពខ្លាំងណាស់ ហើយជូនពរឲ្យបងប្អូ​នទាំងអស់នូវសុខភាពល្អបរិ​បូណ៍​។  ពិធី​​ជួបសំណេះសំណាល​ជាមួយអាណិកជន ៨០០​ នាក់នាថ្ងៃនេះ ហាក់ដូចជាស្ពានដើម្បីតភ្ជាន់ប្រជាជ​នចំនួន ៨ ម៉ឺ​ននាក់ និងអាណិកជន ៤,៥ លាននាក់ ដែលកំពុង​រស់ នៅបរទេស នឹករលឹកអំពីមាតុប្រ​ទេស អំពី​ទីក្រុង​ហូជីមិញ​​ផងដែរ។
 
នៅក្នុង​ពិធីនេះ លោក Chung Hoang Chuong  អាណិកជនអាមេរិកបានចែករំ លែកថា៖ “ជារៀងរាល់ឆ្នាំ ខ្ញុំតែង​តែ​បានចូលរួមពិធីជួបសំណេះសំណាលអំណរនិទាឃៈ​រដូវ ខ្ញុំមានអារម្មណ៍ពិសេ​សណាស់ ព្រោះថានេះគឺជា​សញ្ញាវិសេស​វិសាល​នៃវប្បធម៌វៀត ណាម។ ក្នុងបរិយាកាស​ដ៏កក់ក្ដៅនៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីវៀត​ណាម​នរះ បាន​ជួប​ជុំជាមួយ​មិត្តអាណិកជន បានស្តាប់រ​បាយការណ៍ស្តីពីសមិទ្ធផលនិងបញ្ហាប្រ​ឈម​ របស់ទីក្រុង ហើយ​សម្រាប់​ខ្ញុំវិញនេះក៏ជា​ឱកាសដ៏រីករាយនិង​ពិសេសណាស់”​។
 
ក្នុង​ជំនួបនេះ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានកោតសរសើរនិងផ្តល់រង្វាន់សម្រាប់បុគ្គលចំនួន ១៩ រូ​ប ក្នុងនោះមានពាណិជ្ជករនិងប​ញ្ញវន្តជាច្រើនរូ​ប ដែលមាន​សមិទ្ធផល​ល្អនិង​បាន​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍន៍​របស់​ទីក្រុង ដំណាក់កាល ២០១​៦-២០​១៨​​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្តីការរគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel។

Top