• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញជានគរពិសេសដែលមានទីតាំងដ៏សំខាន់ចំពោះវៀតណាម

នេះជាការអះអាងរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅក្នុងជំនួបធ្វើការតាមប្រព័ន្ធវីដេអូជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញនាព្រឹកថ្ងៃទី៨ ឧសភ។
 

រូបបដិមារលោកប្រធានហូជីមិញនៅទីក្រុងហូជីមិញ។


លោកនាយករដ្ឋមន្រ្តីបានជម្រាប ថា នាបច្ចុប្បន្នទីក្រុងហូជីមិញកំពុង រួមវិភាគទានក្នុងចន្លោះ ពី២០-២២%នៃ GDP ជាតិ ២៥%នៃថវិការដ្ឋ ៣៣% នៃសេវាកម្ម និងជាង១៨%នៃឧស្សាហ កម្ម-សំណង់ទូទាំងប្រទេស។ មាន ការរួមវិភាគទានដ៏ធំធេងយ៉ាងដូច្នេះ ហេតុនេះហើយប្រសិនបើសេដ្ឋកិច្ច ទីក្រុងធ្លាក់ចុះ គឺប្រទេសទាំងមូលក៏រងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។

លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថែមទៀតថា យោងតាមការធ្វើស្ថិតិរបស់ទីក្រុងហូជីមិញថា បញ្ចប់ត្រីមាសទី ១ ឆ្នាំ២០២០ ទីក្រុងទទួលបានកំណើនតែ ០,៤២% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញប៉ុណ្ណោះ។ ប៉ុន្តែតាមទិន្នន័យថ្មីបំផុតរបស់អគ្គនាយកដ្ឋានស្ថិតិនោះ គឺទីក្រុងទទួលបានកំណើនជាង ១,០៣%។ ដូច្នេះហើយ សេដ្ឋកិច្ចវៀតណាមមិនត្រឹមតែសម្រេចបានកំណើន ៣,៨២% ក្នុងត្រីមាសទី ១ ប៉ុណ្ណោះទេ ថែមទាំងខ្ពស់ជាងទៀត។ លោកនាយករដ្ឋមន្រ្តីចាត់ទុកថា នេះជាព័ត៌មានគួរឲ្យសប្បាយរីករាយចំពោះសេដ្ឋកិច្ចជាតិក្នុងបរិបទដែលពិភពលោកទាំងមូលកំពុងជួបការលំបាកយ៉ាងខ្លាំង៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top