• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហាណូយរៀបចំពិធីបុណ្យមហាសាមគ្គីជនជាតិទាំងមូល ថ្នាក់ទីក្រុងជាលើកដំបូង

ទិវាសាមគ្គីជនជាតិថ្នាក់ទីក្រុងជាលើកដំបូងនៅបរិយាកាសវប្បធម៌ច្នៃប្រឌិត បានប្រព្រឹត្តិទៅនាយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិថីដើរថ្មើរជើង Trinh Cong Son សង្កាត់ Tan Nhat ខ័ណ្ឌ Tay Ho ទីក្រុងហានូយ ។
គណៈប្រតិភូចូលរួមពិធីបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅទីក្រុងហាណូយ។ រូបថត៖ TTXVN

នាយប់ថ្ងៃទី១៨ ខែវិច្ឆិកា ក្នុងឱកាសរំលឹកខួបលើកទី ៩៣ នៃការបង្កើតរណសិរ្សឯកភាពជាតិវៀត ណាម- ទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម (១៨ វិច្ឆិកា ១៩៣០ - ១៨ វិច្ឆិកា ២០២៣) និងរយៈពេល ២០ ឆ្នាំនៃការរៀបចំទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល (២០០៣-២០២៣) គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហាណូយបានសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង រៀបចំទិវាសាមគ្គីជនជាតិថ្នាក់ទីក្រុងជាលើកដំបូងនៅបរិយាកាសវប្បធម៌ច្នៃប្រឌិត នៅវិថីដើរថ្មើរជើង Trinh Cong Son (សង្កាត់ Tan Nhat ខ័ណ្ឌ Tay Ho)

ថ្លែងមតិនៅទិវាបុណ្យនេះ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហាណូយ លោកស្រី Nguyen Lan Huong បានសង្កត់ធ្ងន់ថា តាមរយៈមហាសន្និបាតចំនួន ១៧លើក រណសិរ្សមាតុភូមិវៀតណាមទីក្រុងហាណូយបានឃោសនា ចលនាប្រមូលផ្តុំយ៉ាងទូលំទូលាយនូវបណ្តាជួរប្រជាជន លើកកម្ពស់តួនាទីរបស់បុគ្គលឆ្នើមៗ ក្នុងបណ្តាជនជាតិ សាសនា បុគ្គលិក បញ្ញាវ័ន្ត ជនវៀតណាមនៅឯបរទេស រួមដៃគ្នាចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ចលនាប្រឡងប្រណាំងពលកម្មផលិតកម្ម កសាងជីវភាពវប្បធម៌ អនុវត្តប្រកបដោយប្រសិទ្ធភាពនៃការចលនា។

ទិវាបុណ្យនេះបានប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា) ដោយមានសកម្មភាពមានអត្ថន័យជាច្រើន នៅបរិយាកាសវប្បធម៌ច្នៃប្រឌិត និងវិថីដើរថ្មើរជើងTrinh Cong Son

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ដំណើរទស្សនកិច្ចបញ្ជាក់ពីគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ដែលឱ្យតម្លៃនិងមានបំណងចង់ជំរុញការអភិវឌ្ឍយ៉ាងជាក់ស្ដែង និងមានប្រសិទ្ធភាពនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយម៉ុងហ្គោលី ឈានដល់កំពស់ថ្មីមួយប្រកបដោយចីរភាព។

Top