• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហាណូយមានគោលបំណងចង់សហប្រតិបត្តិការលើគ្រប់វិស័យថ្មីជាមួយ ដៃគូសិង្ហបុរី

ប្រធានាធិបតីសិង្ហបុរីលោកស្រី Halimah Yacob មានគោលបំណងថា ទីក្រុងហាណូយនឹងចែករំលែកបទពិសោធន៍ដ៏ថ្លៃថ្លាអំពីការអភិរក្សកេរ្កិ៍ដំណែល បេតិកភណ្ឌ និងផ្ទះបុរាណជាមួយសិង្ហបុរីក្នុងដំណើរការកសាងនគរទំនើប។
  លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung បានអញ្ជើញទទួលជួបជាមួយប្រធានាធិបតីសិង្ហបុរីលោកស្រី Halimah Yacob (រូបថត៖ VNA) 

នាព្រឹកថ្ងៃទី១៨ ខែតុលា លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung បានអញ្ជើញទទួលជួបជាមួយប្រធានាធិបតីសិង្ហបុរីលោកស្រី Halimah Yacob ក្នុងឱកាសលោកស្រីបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។ ក្នុងជំនួបនេះ ប្រធានាធិបតីសិង្ហបុរីលោកស្រី Halimah Yacob មានគោលបំណងថា ទីក្រុងហាណូយនឹងចែករំលែកបទពិសោធន៍ដ៏ថ្លៃថ្លាអំពីការអភិរក្សកេរ្កិ៍ដំណែល បេតិកភណ្ឌ និងផ្ទះបុរាណជាមួយសិង្ហបុរីក្នុងដំណើរការកសាងនគរទំនើប។ លោកស្រីប្រធានាធិបតី​មានបំណងចង់រួមជាមួយទីក្រុងហាណូយជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល ព្រមទាំងស្នើឲ្យទីក្រុងយកចិត្តទុកដាក់គាំទ្រ​សហគមន៍ធុរកិច្ចសិង្ហបុរី ហើយតាមនោះលើកទឹកចិត្តដល់សហគ្រាសឲ្យអភិវឌ្ឍន៍ថែមទៀត។

ជាការឆ្លើយតប លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ទីក្រុងហាណូយមានគោលបំណងចង់ជំរុញសកម្មភាពសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកវិស័យសហប្រតិបត្តិការថ្មីជាមួយសិង្ហបុរី ជាពិសេសគឺការរៀបចំដែនដីនគរូបនីយកម្ម និងគ្រប់គ្រងនគរ; ហិរញ្ញវត្ថុ; សុខាភិបាល; ទេសចរណ៍; ការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ រដ្ឋាភិបាលអេឡិចត្រូនិក និងកិច្ចការពារបរិស្ថានផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top