• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហាណូយបើកដំណើរដើរថ្មើរជើងទទួលបទពិសោធន៍លំហសិល្បៈសាធារណៈ

ក្រុមសិល្បៈករបានប្រែក្លាយស្ពានដើរថ្មើរជើងនេះឱ្យកាន់តែមានភាពសប្បាយរីករាយ រស់រវើក ហើយត្រូវបានបំភ្លឺនៅពេលរាត្រីដោយពន្លឺ។

 

ស្ពានដើរថ្មើរជើង Tran Nhat Duat តភ្ជាប់ជាមួយគម្រោងសិល្បៈសាធារណៈ Phuc Tan ។ រូបថត៖ Phuc Tai/vov Giaothong.vn

 

នាយប់ថ្ងៃទី ៣ ឧសភា នៅមជ្ឈមណ្ឌលវប្បធម៌ និងសិល្បៈ លេខ ២២ វិថី Hang Buom ខ័ណ្ឌ Hoan Kiem (ទីក្រុងហាណូយ) គម្រោងសិល្បៈសហគមន៍នៅលើស្ពានដើរថ្មើរជើង Tran Nhat Duat តភ្ជាប់ជាមួយគម្រោងសិល្បៈសាធារណៈ Phuc Tan ត្រូវបានបើក ដោយបើកដំណើរដើរថ្មើរជើងដំបូងនៅទីក្រុងហាណូយដើម្បីទស្សនាលំហសិល្បៈសាធារណៈ។
ស្ពានដើរថ្មើរជើងនៅលើផ្លូវ Tran Nhat Duat គឺជាផ្លូវសម្រាប់ដើរថ្មើរជើងដែលតភ្ជាប់តំបន់វិថីបុរាណរបស់ទីក្រុងហាណូយ និងតំបន់ Phuc Tan ខ័ណ្ឌ Hoan Kiem។ ក្រុមសិល្បៈករបានប្រែក្លាយស្ពានដើរថ្មើរជើងនេះឱ្យកាន់តែមានភាពសប្បាយរីករាយ រស់រវើក ហើយត្រូវបានបំភ្លឺនៅពេលរាត្រីដោយពន្លឺ។ ប្រធានបទនៃលំហសិល្បៈគឺផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ និងបរិស្ថាន ហើយផ្ញើសារកាត់បន្ថយកាកសំណល់ប្លាស្ទិក និងប្រើប្រាស់សម្ភារៈកែច្នៃឡើងវិញដើម្បីការពារបរិស្ថាន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចទៅកាន់កម្ពុជារបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ​ មិញហ៊ឹង បើកសន្ទុះថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី

ដំណើរទស្សនកិច្ចទៅកាន់កម្ពុជារបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ​ មិញហ៊ឹង បើកសន្ទុះថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី

តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង នឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៩-១០ ខែតុលា។

Top