• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហាណូយគឺជាគោលដៅទេសចរណ៍កំពូលរបស់ពិភពលោកសម្រាប់ការធ្វើដំណើរតែម្នាក់ឯង

យោងតាមការស្រាវជ្រាវថ្មីៗ នេះពី Explore Worldwide (UK) បានវិភាគទិន្នន័យស្វែងរកសកលរបស់ Google ក្នុងរយៈពេលពីរឆ្នាំកន្លងមក ដើម្បីកំណត់ទិសដៅពេញនិយមបំផុតសម្រាប់អ្នកធ្វើដំណើរតែម្នាក់ឯង។
មណ្ឌលកេរដំណែលអក្សរសាស្ត្រ Van Mieu - Quoc Tu Giam នៅទីក្រុងហាណូយ (រូបថត៖ VOV)

តាមនោះ អ្នកធ្វើដំណើរម្នាក់ឯង ពិតជាចង់ស្វែងយល់ពីអាស៊ី ដូចដែលបានបង្ហាញតាមរយៈ គោលដៅទេសចរណ៍កំពូលទាំង១៥ របស់ពិភពលោក សម្រាប់ការធ្វើដំណើរតែម្នាក់ឯង ដែលប្រកាសដោយ Explore Worldwide។ ហាណូយគឺស្ថិតនៅកំពូលនៃបញ្ជីគោលដៅទាំងនេ៖។

និយាយអំពីទីក្រុងហាណូយ គេហទំព័រ Explore Worldwide ពិពណ៌នាថា៖ "ឈរលើកំពូលតារាងនៃទីក្រុងទេសចរណ៍ទោលដ៏ពេញនិយមបំផុតរបស់ពិភពលោកគឺរដ្ឋធានីហាណូយរបស់វៀតណាម។ ការចាប់អារម្មណ៍លើការធ្វើដំណើរម្នាក់ឯងនៅទីក្រុងហាណូយបានកើនឡើងដល់ ៩៤៦% នៅលើឧបករណ៍ស្វែងរកកាលពីឆ្នាំមុន ហើយងាយស្រួលយល់ថា ហេតុអ្វីបានជា ទីក្រុងនេះសក្តិសមសម្រាប់ការផ្សងព្រេងម្នាក់ឯង។ ជាមួយនឹងសោភ័ណភាព និងស្ថាបត្យកម្មបុរាណ ទីក្រុងហាណូយគឺជាកន្លែងមួយ ដែលនៅទីនេះ អ្នកធ្វើដំណើរម្នាក់ឯងមានសកម្មភាពជាច្រើនដើម្បីរីករាយ ដូចជាដើរលេងតាមផ្សារអាហារ និងទស្សនាតំបន់ប្រវត្តិសាស្ត្រ ឬគ្រាន់តែមើលកន្លែងកម្សាន្ត ផ្លូវចម្រុះពណ៌ជាដើម

តាមពីក្រោយទីក្រុងហាណូយ គឺទីក្រុងបាងកក (ថៃ) ស្ថិតក្នុងចំណាត់ថ្នាក់លេខ ២ និងទីក្រុងតៃប៉ិ របស់តៃវ៉ាន់ (ចិន) ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣។ តំណាងមួយទៀតរបស់វៀតណាមដែលស្ថិតក្នុងបញ្ជីនេះគឺទីក្រុងហូជីមិញ   (ស្ថិតក្នុងចំណាត់ថ្នាក់ទី ៦) ។ មានតែគោលដៅអឺរ៉ុបពីរប៉ុណ្ណោះមានវត្តមានក្នុងបញ្ជីនេះ៖ ហ្សូរីច (លេខ១២) និងនីស (លេខ១៤)៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top