• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទិវាវិទ្យុពិភពលោកឆ្នាំ ២០២២ ក្រោមប្រធានបទ “វិទ្យុនិងភាពជឿជាក់”

ថ្ងៃនេះ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ជាទិវាវិទ្យុពិភពលោក គឺជាថ្ងៃដ៏មានន័យសម្រាប់សហគមន៍វិទ្យុពិភពលោក។ ទិវាវិទ្យុពិភពលោកឆ្នាំនេះមានប្រធានបទ “វិទ្យុនិងភាពជឿជាក់”។

លោក Christian Manhart តំណាងអង្គការ UNESCO ប្រចាំនៅវៀតណាមបានឲ្យដឹងថា តាមរយៈប្រធានបទឆ្នាំនេះ អង្គការ UNESCO ចង់សង្កត់ធ្ងន់លើទិដ្ឋភាពចំនួនបី៖ ទីមួយ បញ្ជាក់ពីការជឿទុកចិត្តរបស់សាធារណជន ចំពោះវិទ្យុជាមធ្យោបាយទំនាក់ទំនងដ៏ពេញនិយម មានគុណភាពខ្ពស់ សត្យានុម័តនិងអាចទុកចិត្តបាន។ ទី២ ជំរុញការយកចិត្តទុកដាក់ដល់ទស្សនិកជនជាច្រើន ជាពិសេសជនងាយរងគ្រោះក្នុងសង្គម។ ជាចុងក្រោយ តាមរយៈការអនុវត្តបច្ចេកវិជ្ជាឌីជីថល និងវិធីសាស្រ្តផ្សព្វផ្សាយទំនើប ដើម្បីបំពេញភារកិច្ចផ្សព្វផ្សាយព័ត៌មាន ប្រកបដោយទំនុកចិត្ត ដើម្បីភាពរស់រានមានជីវិតរបស់វិទ្យុ។

ប្រធានតំណាងអង្គការ UNESCO ប្រចាំនៅវៀតណាមបានអះអាងថា ការជឿទុកចិត្តដើម្បីរស់រានមានជីវិត គឺមានសារៈសំខាន់ខ្លាំងណាស់ ហើយអ្នកផ្សាយសម្លេងត្រូវធានាថា វិទ្យុនៅតែមានការប្រកួតប្រជែង ក៏ដូចជារក្សាហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពនិងស្ថិរភាព ជាពិសេសក្នុងបរិបទនៃវិបត្តិហិរញ្ញវត្ថុក្នុងវិស័យសារព័ត៌មាន ដែលបណ្តាលមកពីជំងឺរាតត្បាត។

លោក Christian Manhart បានសង្កត់ធ្ងន់ថា UNESCO ជឿជាក់ VOV នឹងបន្តជំនះរាល់បញ្ហាប្រឈមថ្មីៗ និងបំពេញភារកិច្ចរបស់ខ្លួនដោយជោគជ័យ ហើយ UNESCO តែងតែរួមដំណើរជាមួយ VOV ក្នុងដំណើរអភិវឌ្ឍន៍របស់វិស័យវិទ្យុ៕

តាម VOV វិទ្យុសំឡេងវៀតណាម​

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top