• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទិវាវប្បធម៌កុមារបណ្ដាជនជាតិតំបន់ភាគខាងជើង

ចូលរួមក្នុងកម្មវិធីនេះមានតំណាងកុមារជាង ២០០ នាក់មកពីខេត្ត ក្រុងនៅតំបន់ភាគខាងជើង ដែលតំណាងឱ្យកុមារនៃបណ្ដាជនជាតិរាប់ម៉ឺននាក់នៅក្នុងតំបន់។

នាយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅ Hoa Binh បានប្រព្រឹត្តទៅកម្មវិធីជួបប្រាស្រ័យវប្បធម៌សម្រាប់កុមារបណ្ដាជនជាតិតំបន់ភាគខាងជើងឆ្នាំ ២០២២។ កម្មវិធីប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី៣០ និងទី៣១ ខែកក្កដា នៅទីក្រុង Hoa Binh ក្រោមប្រធានបទ “កុមារវៀតណាមមានមោទនភាពនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ”។

ចូលរួមក្នុងកម្មវិធីនេះមានតំណាងកុមារជាង ២០០ នាក់មកពីខេត្ត ក្រុងនៅតំបន់ភាគខាងជើង ដែលតំណាងឱ្យកុមារនៃបណ្ដាជនជាតិរាប់ម៉ឺននាក់នៅក្នុងតំបន់។ នៅក្នុងកម្មវិធីនេះ កុមារមកពីក្រុមជនជាតិផ្សេងៗគ្នាមានឱកាសចូលរួមសកម្មភាពប្រាស្រ័យ ស្វែងយល់ពីលក្ខណៈវប្បធម៌ដ៏ពិសេសដោយឡែកនៃតំបន់នីមួយៗ តាមរយៈការសម្តែងសិល្បៈជនជាតិភាគតិច ល្បែងកំសាន្តប្រជាប្រិយ ម្ហូបអាហារ និងការតាំងពិពណ៌គំនូររបស់កុមារដោយប្រធានបទ “មោទនភាពចំពោះកុមារនៃបណ្ដាជនជាតិនៅវៀតណាម”។ កម្មវិធីនេះក៏ជាឱកាស ដើម្បីលើកសរសើរដល់កុមារដែលមានស្នាដៃឆ្នើម បង្កលក្ខខណ្ឌឱ្យប្អូនៗបន្តខិតខំប្រឹងប្រែងក្នុងការសិក្សា ហាត់ពត់លត់ដំ ថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណី ពង្រឹងផែនមហាសាមគ្គីជាតិទាំងមូលផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ឆ្លើយតបប្រកបដោយភាពម្ចាស់ការ ទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះការវិវត្តថ្មីៗលើពិភពលោក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ឆ្លើយតបប្រកបដោយភាពម្ចាស់ការ ទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះការវិវត្តថ្មីៗលើពិភពលោក

កាលពីរសៀលថ្ងៃទី៤ ខែមីនា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញដឹកនាំកិច្ចប្រជុំរវាងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយក្រសួង ស្ថាប័ននានាដើម្បីវាយតម្លៃស្ថានភាព សេណារីយ៉ូ និងដំណោះស្រាយដើម្បីឆ្លើយតបទៅនឹងការវិវត្តថ្មីៗលើពិភពលោកនាពេលកន្លងមក ដែលអាចប៉ះពាល់អវិជ្ជមានដល់ប្រទេសវៀតណាម ជាពិសេសជម្លោះកាន់តែស្មុគស្មាញនៅមជ្ឈិមបូព៌ា និងតំបន់ ផ្សេងៗទៀត។

Top