• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទិវាមនុស្សចាស់អន្តរជាតិ ទី១ តុលា៖ ឆ្ពោះទៅរកភាពស្មើគ្នាសម្រាប់មនុស្សគ្រប់វ័យ


 
នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ មូលនិធិ​ចំនួន​ប្រជាជន​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅវៀត​ណាម (UNFPA) បានសហការជាមួយមជ្ឈឹមសមា គមមនុស្សចាស់វៀតណាម និងអគ្គនាយ​កដ្ឋាន​ចំនួន​​ប្រជាជននិងផែនការគ្រួសារ (នៃក្រសួងសុខាភិបាល) រួមទាំងអង្គការជួយជន​ចាស់ជរា​អន្តរជាតិ​រៀប​ចំសិ​ក្ខា​សាលា “ឆ្ពោះទៅរកយុត្តិធម៌សម្រាប់មនុស្សគ្រប់វ័យ”។
 
ព្រឹត្តិការណ៍​នេះបានប្រព្រឹត្តទៅ សំដៅអំពាវនាវឱ្យសង្គមមានទស្សនៈសកម្មថែមទៀត ចំពោះមនុស្សចាស់ ដោយបង្វែរ​បញ្ហាប្រឈម​នៃភាពចាស់ជរា​របស់ប្រជាជន​ទៅជាកាលានុវត្តន៍​ភាព​និង​បង្កើនការ​យល់ដឹ​ង​អំពី​សក្ដានុពល​នៃសង្គមវ័យចំណាស់ ។
 
ថ្លែងនៅក្នុង​សិក្ខាសាលានេះ អនុប្រធានអចិន្ត្រៃយ៍នៃមជ្ឈឹមសមាគមមនុស្សចាស់ វៀតណាមលោក Dam Huu Dac បានសង្កត់ធ្ងន់ថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានអត្រាប្រជាជន​វ័យចំណាស់​លឿន​បំផុត​នៅអាស៊ី ដោយ រយៈពេលនៃ “ភាពចាស់នៃចំនួនប្រជាជន” ទៅជា “ចំនួនប្រជាជនវ័យចំណាស់” គឺចាប់ពី ១៧ ដល់ ២០ ឆ្នាំ។ ប្រការនេះបង្កើតការលំបាកជាច្រើន ក្នុងការរៀបចំផែន ការគោលនយោបាយ សម្រាប់​មនុស្សចាស់។
 
អញ្ជើញ​ចូលរួមក្នុងពិធី លោកស្រី Naomi Kitahara តំណាងអង្គការ UNFPA ប្រចាំនៅ វៀតណាមបានចែករំលែកថា ភាពចាស់ជរា​របស់ប្រជាជន​គឺជាប្រធានបទ​មួយដែលមិ​នអាច​ត្រូវបាន​គេព្រងើ​យ​កន្តើយ​ នៅក្នុងរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយ ចីរភាព ឆ្នាំ ២០៣០ ឡើយ។ ពោលគឺ ភាពចាស់​ជរារបស់​ប្រជា​ជន​កើតមានឡើង ពុំដោយសារការស្លាប់ឬដោយសារមនុស្សរស់នៅបានយូរទេ គឺដោយសារកម្រិតបង្កើត កូនថយ​ចុះ។ ហេតុដូច្នេះ វៀតណាមចាំបាច់ត្រូវពិចារណាអំពីគំរូសមស្របថ្មី សម្រាប់​ភាព​ចាស់​ជរារបស់​ប្រជាជន​និ​ងកំណើនសេដ្ឋកិច្ច-សង្គម ក៏ដូចជាធានាការសម្របខ្លួនក្នុងសង្គមសម្រាប់មនុស្សចាស់។
 
ចូលរួម​សិក្ខាសាលា “ឆ្ពោះទៅភាពស្មើភាពគ្នាសម្រាប់មនុស្សគ្រប់វ័យ” មានក្រុមតំណាងចំនួន ៣ រួមមាន៖ ក្រុមមាន​អាយុលើសពី ៦០ ឆ្នាំ;  ៤០ ឆ្នាំនិង ២០ ឆ្នាំ។ មនុស្សបី​ជំនាន់​បាន​ចែក​រំលែក​និង​ពិភាក្សា​អំពីបទ​ពិសោធន៍​ ដែលខ្លួនបានឆ្លងកា​ត់ រួមទាំងសមិទ្ធិដែល​ទទួលបាន​ក្នុងដំណើរ​បញ្ចប់​វិសមភាព​ទាក់ទង​នឹង​អាយុ​ផង​​ដែរ​៕

 
តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ការចងចាំនៃទិវាបង្រួបបង្រួមជាតិ - រំលឹកអំពីដំណើរប្រវត្តិសាស្ត្រមួយ

“ការចងចាំនៃទិវាបង្រួបបង្រួមជាតិ” - រំលឹកអំពីដំណើរប្រវត្តិសាស្ត្រមួយ

ការតាំងពិព័រណ៍ “ការចងចាំនៃទិវាបង្រួបបង្រួមជាតិជាតិ” នៅសារមន្ទីរហាណូយ មិនត្រឹមតែជាដំណើរវិលត្រឡប់មកអតីតកាលវិញប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពចំពោះកម្លាំង និងភាពក្លាហានមោះមុតរបស់ប្រជាជនវៀតណាមក្នុងការតស៊ូដណ្ដើមឯករាជ្យទៀតផង។

Top