ជារៀងរាល់ឆ្នាំ ទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ឧសភា គឺជាថ្ងៃនៃការរំលឹកខួបនិងការធ្វើសកម្មភាពរបស់ចលនាកម្មករអន្តរជាតិ និងរបស់ពលករលើជុំវិញពិភពលោក ដោយមានសកម្មភាពជាច្រើនត្រូវបានរៀបចំឡើងដើម្បីលើកតម្កើងអ្នកដែលបានចូលរួមដោយផ្ទាល់ក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីដើមឆ្នាំ ២០២០ មក អាចមើលឃើញថា ជំងឺរាតត្បាតកូវីដ-១៩បានប៉ះពាល់លើគ្រប់វិស័យនៃជីវភាពសេដ្ឋកិច្ច សង្គម របស់ប្រជាជន ធ្វើឲ្យសេដ្ឋកិច្ចសកលធ្លាក់ចូលទៅក្នុងវិបត្តិ ហើយអត្រាគ្មានការងារធ្វើបានឈានដល់កម្រិតកំណត់ត្រា។
នៅក្នុងរបាយការណ៍ "យថាទស្សន៍អំពីការងារធ្វើនិងសង្គមពិភពលោក" ដែលបានចេញផ្សាយកាលពីដើមឆ្នាំនេះ អង្គការពលកម្មអន្តរជាតិ (ILO) បានឲ្យដឹងថា វិបត្តិ កូវីដ-១៩ បន្តបណ្តាលឲ្យបាត់បង់ការងារយ៉ាងធ្ងន់ធ្ងរនៅជុំវិញពិភពលោក ព្រមទាំងព្រមានថា វាអាចចំណាយពេលប៉ុន្មានឆ្នាំទើបកម្
