• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទិវាបេតិកភណ្ឌវប្បធម៌វៀតណាម ទី ២៣ ខែវិច្ឆិកា៖ លើក​តម្កើង​បរិយាកាសបេតិកភណ្ឌ​វប្បធម៌ និង​ផលិតផលសិប្បកម្មប្រពៃណី

ក្រសួងវប្បធម៌ កីឡា និងទេសចរ ណ៍វៀតណាម កាលពីថ្ងៃទី៣ ខែវិច្ឆិកា បានឲ្យដឹងថា៖ ពិព័រណ៍ “បរិយាកាសបេតិកភណ្ឌវប្បធម៌ និងផលិតផលសិប្បកម្មប្រពៃណី” នឹងប្រព្រឹត្តទៅនៅខេត្ត Ninh Binh ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា។

ការតាំងពិព័រណ៍នេះមានគោលបំណងឧទ្ទេសនាម ផ្សព្វផ្សាយ និងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌រូបីនិងអរូបី បេតិកភណ្ឌនិងតំបន់ទេសភាពពិសេសរបស់វៀតណាម។ តាមនោះរួមចំណែកអះអាងនូវសក្តានុពលអភិវឌ្ឍន៍វប្បធម៌ទេសចរណ៍ បង្កើតកម្លាំងចលករ ទាក់ទាញប្រភពកម្លាំងអភិវឌ្ឍន៍ទេសចរណ៍ លើកកម្ពស់ឋានៈ និងរូបភាពរបស់ប្រទេសជាតិនិងប្រជាជនវៀតណាម។

រដូវ​ផ្កាឈូក​រីក​នៅខេត្ត Ninh Binh។ រូបថត៖ VNP

 

តំបន់តាំងពិព័រណ៍បានឧទ្ទេសនាមបេតិកភណ្ឌវប្បធម៌វៀតណាម និងផលិតផលសិប្បកម្មប្រពៃណីតាមរយៈប្រព័ន្ធឯកសារ វត្ថុបុរាណ និងរូបថតជាង ២០០សន្លឹក។ ជាមួយគ្នានោះ គឺជាកន្លែងតាំងបង្ហាញបេតិកភណ្ឌដែលត្រូវបានអង្គការ UNESCO លើកតម្កើង រួមជាមួយកេរ្តិ៍តំណែលប្រវត្តិសាស្ត្រនិងទេសភាពរបស់វៀតណាម ក៏ដូចជាជីវភាពវប្បធម៌ដ៏វិសេសវិសាលរបស់ជនរួមជាតិនៅទូទាំងប្រទេស។ ការតាំងពិព័រណ៍នេះបានលើកឡើងតម្លៃវប្បធម៌ដោយមានអត្តសញ្ញាណដោយឡែក ឆ្លុះបញ្ចាំងពីប្រពៃណី ប្រវត្តិសាស្ត្រ និងមោទនភាពរបស់បណ្តាជនជាតិនៅវៀតណាម តាមរយៈបេតិកភណ្ឌវប្បធម៌ ជីវភាពវប្បធម៌ខាងស្មារតី ពិធីបុណ្យប្រពៃណី ល្បែងប្រជាប្រិយ និងសម្លៀកបំពាក់ជនជាតិនៅតាមតំបន់នានា។ ក្នុងអំឡុងពេលប្រព្រឹត្តទៅការតាំងពិព័រណ៍នេះ មានកម្មវិធីផ្លាស់ប្តូរវប្បធម៌សិល្បៈដើម្បីគោរពបេតិកភណ្ឌវប្បធម៌អរូបីជាច្រើនប្រភេទ ការសម្តែងបេតិកភណ្ឌវប្បធម៌ពិសេសប្រចាំតំបន់; ការផ្លាស់ប្តូររវាងសិស្សានុសិស្សដោយប្រធានបទ “យុវជនជាមួយបេតិកភណ្ឌវប្បធម៌វៀតណាម” និងកម្មវិធីសិល្បៈ“វិលត្រឡប់ទៅតំបន់បេតិកភណ្ឌ” ៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top