• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទិវាបុណ្យលើកតម្កើងស្មារតីមហាសាមគ្គីភាព និងតម្លៃបេតិកភណ្ឌវប្បធម៌វៀតណាម

នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍បានធ្វើសន្និសីទសារព័ត៌មាន ជូនដំណឹងអំពីសប្តាហ៍មហាសាមគ្គីជនជាតិ - បេតិកភណ្ឌវប្បធម៌វៀតណាម និងមហោស្រពសម្តែងសម្លៀកបំពាក់ជនជាតិភាគតិចវៀតណាមនៅភាគខាងជើងលើកទី ១ ឆ្នាំ ២០២២ ។
  អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Doan Van Viet ។ (រូបថត៖ Tuan Duc - TTXVN)  

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ -  ២៣ ខែវិច្ឆិកា នៅភូមិវប្បធម៌ - ទេសចរណ៍បណ្ដាជនជាតិវៀតណាម (Dong Mo, Son Tay, Hanoi)។ តារាសម្តែងអាជីពប្រមាណ ២០០ នាក់ សិល្បករ ៥០០ នាក់ តារាសម្តែងមហាជននៃជនជាតិចំនួន ២២ បានចូលរួមព្រឹត្តិការណ៍នេះ។

សប្តាហ៍មហាសាមគ្គីបណ្តាជនជាតិ - បេតិកភណ្ឌវប្បធម៌វៀតណាមគឺជាសកម្មភាពជាក់ស្តែងដើម្បីអបអរសាទរទិវាប្រពៃណី - ទិវាបង្កើតរណសិរ្សមាតុភូមិវៀតណាម (១៨ វិច្ឆិកា) និងទិវាបេតិកភណ្ឌវប្បធម៌វៀតណាម (២៣ វិច្ឆិកា)។ បណ្ដាសកម្មភាពរួមចំណែកពង្រឹងកម្លាំងនៃផែនមហាសាមគ្គីជនជាតិ លើកតម្កើង អភិរក្ស លើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌របស់សហគមន៍ជនជាតិទាំង ៥៤ ដោយរួមចំណែកកសាងខឿនវប្បធម៌វៀតណាមជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកនិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសមាជិក APEC មួយចំនួន

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកនិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសមាជិក APEC មួយចំនួន

កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងស្រុក) ក្នុងឱកាសអញ្ជើញចូលរួម កិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅ ប្រទេសកូរ៉េខាងត្បូង ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានជួបជាមួយប្រធានា ធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសមាជិក APEC មួយចំនួន។

Top