• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទិវាបុណ្យជាតិវៀតណាម៖ ស្ពានមិត្តភាពរវាងវៀតណាមនិងស្លូវ៉ាគី

នាថ្ងៃទី ៦ ខែកញ្ញា នៅទីក្រុង Bratislava ស្ថានទូតវៀតណាមប្រចាំនៅស្លូវ៉ាគី បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៨០ នៃទិវាបុណ្យជាតិវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥) និងខួបលើកទី ៧៥ នៃការបង្កើត ទំនាក់ទំនងការទូតរវាងវៀតណាម និងស្លូវ៉ាគី (១៩៥០ - ២០២៥)។

ទិវាបុណ្យជាតិវៀតណាម៖ ស្ពានមិត្តភាពរវាងវៀតណាមនិងស្លូវ៉ាគី - ảnh 1រដ្ឋមន្ត្រីហិរញ្ញវត្ថុស្លូវ៉ាគី លោក Ladislav Kamenicky ថ្លែងនៅពិធីរំលឹកខួបអនុស្សាវរីយ៍។ (រូបថត៖ VOV)

នេះមិនត្រឹមតែ ជាឱកាសដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីបញ្ជាក់ពីទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងនិរន្តរ ភាពរវាងប្រទេសទាំងពីរទៀតផង។
ព្រឹត្តិការណ៍នេះមានការចូលរួមពីតំណាងរដ្ឋាភិបាលស្លូវ៉ាគី គណៈប្រតិភូការទូត មិត្តភក្តិអន្តរជាតិ និងសហគមន៍ជនវៀតណាមយ៉ាងច្រើនកុះករដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសស្លូវ៉ាគី។ គណៈប្រតិភូបានរំលឹកឡើងវិញនូវដំណើរប្រវត្តិ សាស្ត្រដ៏រុងរឿងរបស់ប្រជាជាតិវៀតណាម ដោយអះអាងនូវការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពហុវិស័យរវាងវៀតណាមនិងស្លូវ៉ាគី។ រដ្ឋមន្ត្រីហិរញ្ញវត្ថុស្លូវ៉ាគី លោក Ladislav Kamenicky បានមានប្រសាសន៍ថា៖ “ទាក់ទងនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ខ្ញុំមើលឃើញថា មានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ ជាពិសេសវិស័យអប់រំ។ និស្សិតវៀតណាម ជាច្រើននឹងទៅប្រទេសស្លូវ៉ាគីដើម្បីសិក្សាក៏ដូចជាដើម្បីធ្វើការដែរ”។
កម្មវិធីនេះក៏បាននាំមកជូនភ្ញៀវនូវការសម្តែងដ៏វិសេសវិសាល បង្កប់ដោយសំឡេងប្រពៃណី វៀតណាម រួមជាមួយនឹងមុខម្ហូបដែលធ្លាប់ស្គាល់ដូចជា៖ហ្វើ ណែមចៀន និងបាញ់គួង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បិទសម័យប្រជុំវិសាមញ្ញលើកទី១ នៃរដ្ឋសភានីតិកាលទី១៦

បិទសម័យប្រជុំវិសាមញ្ញលើកទី១ នៃរដ្ឋសភានីតិកាលទី១៦

នៅរសៀលថ្ងៃទី២៤ ខែសីហា នៅទីក្រុងហាណូយ សម័យប្រជុំវិសាមញ្ញលើកទី១ នៃរដ្ឋសភានីតិកាលទី១៦ បានពិទបញ្ចប់បន្ទាប់ពីកិច្ច​ប្រជុំចំនួន​ពីរលើក ក្នុង​រយៈពេល​ ១៧ថ្ងៃធ្វើការ។ ពិធីបិទត្រូវបានផ្សាយផ្ទាល់តាមវិទ្យុសំឡេងវៀតណាម និងទូរទស្សន៍វៀតណាម។

Top