• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទិដ្ឋភាពក្នុងវេទិកា


 អគ្គលេខាលោក Nguyen Phu Trong (ខាងឆ្វេង) និងប្រធានរដ្ឋគុយបាលោក Raul Castro Ruz (រូបថត៖ TTXVN)

ក្នុងឱកាសដំណើរទស្សនកិច្ចថ្នាក់​រដ្ឋរបស់អគ្គលេខា​លោក Nguyen Phu Trong និងគណៈប្រតិភូ​ជាន់​ខ្ពស់​វៀត​ណាម​ ទៅ​កាន់សាធារណៈរដ្ឋគុយបាចាប់ ពី​ថ្ងៃទី២៨ដល់ទី៣០​ ខែមីនា ​ឆ្នាំ២០១៨​ តាម​សេចក្ដី​អញ្ជើញ​របស់​លេខាទី១​គណៈកម្មាធិការ​ មជ្ឈឹមបក្សកុម្មុយនិស្តគុយ​បាប្រធានក្រុមប្រឹក្សារដ្ឋនិ​ង​ជាប្រ​ធាន​ក្រុមប្រឹក្សារដ្ឋ មន្រ្តី​លោក​ Raul Castro Ruz ភាគី​ទាំងពីរ​បាន​ចេញសេចក្ដីថ្លែងកា​រណ៍រួម។

ក្នុង​នោះ ថ្នាក់ដឹកនាំទាំងពី​ររូបអះអាងថាការបើកទូលាយ ​រឹតបន្តឹង​និង​ធ្វើឲ្យ​ស៊ីជំរៅ​ថែម​ទៀត​នូវចំណង​មិត្តភា​ព ទំនាក់ទំនង​ជាភាតរៈ​និង​កិច្ចសហប្រតិបតិ្តការ​លើគ្រប់វិស័យ​រវាងប្រទេស​ទាំងពីរគឺ​សំដៅរួម​វិភាគទាន​យ៉ាងសកម្មទៅក្នុងបុព្វហេតុកសា​ង និងការពារមាតុប្រទេសនៃប្រ​ទេសនីមួយៗ ទៅក្នុងសន្តិភា​ព ស្ថិរភាព​និងវឌ្ឍនភាព​នៅតំបន់នីមួយៗនិង​លើពិភពលោកទៀតផ​ង។
 
​ថ្នាក់ដឹកនាំទាំងពីររូបបាន​ឯកភាពថា នាបច្ចុប្បន្ន ខណៈដែលវៀតណាមកំពុ​ងជំរុញបុព្វហេតុផ្លាស់ប្ដូ​រ​ថ្មី ហើយគុយបា​កំពុងធ្វើបច្ចុប្បន្នកម្ម​យ៉ាងសកម្មនូ​វ​រូបសណ្ឋាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គមតាម​ទិសសង្គម​និយម​នោះ គឺភាគី​ទាំងពីរគួរ​តែរក្សាជាប្រចាំនូវជំនួបសន្ទនា​និងជំនួបប្រាស្រ័យគ្រប់ជា​ន់ថ្នាក់។​
 
ភាគីទាំងពីរបានសង្កត់ធ្ង​ន់ទៅលើសារសំខាន់នៃយន្តកា​រសហប្រតិបតិ្ត​ការទ្វេភាគី​ដូចជា៖ កិច្ចព្រម​ព្រៀងផ្លាស់​ប្ដូរនិង​សហប្រតិបត្តិការ​រវាងបក្សកុម្មុយនិស្តវៀតណាមនិងប​ក្សកុម្មុយនិស្តគុយបា​ សិក្ខាសាលា​អំពីទ្រឹស្ដី​រវាង​បក្សទាំង​ពីរ គណៈកម្មាធិការអន្តររដ្ឋាភិ​បាលអំពីកិច្ចសហប្រតិបតិ្ត​ការសេដ្ឋកិច្ច វិទ្យាសាស្ត្រនិងប​ច្ចេកទេស​ ជាដើម​។

ថ្នាក់ដឹកនាំទាំងពីរ​រូបសម្ដែងការពេញចិត្តចំពោះការដែលប្រទេសទាំងពី​រមាន​គោល​ជំហរ​ដូច​គ្នាយ៉ាង​ពេញ​លេញ​ចំពោះ​បញ្ហាអន្តរជា​តិជាច្រើន ក្នុងនោះសង្កត់ធ្ងន់​ថា ចាំបាច់ត្រូវ​ដោះស្រាយជម្លោះអ​ន្តរជាតិ​ដោយ​សន្តិវិធី​​ គោរព​តាមច្បាប់អន្តរជាតិ។ ​ភាគីទាំងពីរបាន​អះអាងជាថ្មី​ម្ដង​ទៀត​នូវសុពលភាព​នៃគោលការណ៍សារ​វ័ន្តនានា​របស់ចលនា​មិនចូលបក្សសម្ព័ន្ធ​ ព្រមទាំង​វាយតំលៃខ្ពស់​ចំពោះការ​រួមវិភាគ​ទាន​របស់ចលនា​នេះចំពោះកិច្ចការ​ពារគោល​ការណ៍​នៃច្បាប់​អន្តរជាតិ​។​ថ្នាក់ដឹក​នាំទាំងពីរ​បាន​ស្រុះចិត្ត​គំនិត​បន្ត​គាំទ្រ​គ្នាទៅវិញ​​ទៅមកនៅ​អង្គការអន្តរជាតិនិងវេទិកា​ពហុភាគី​នានា ដែលប្រទេសទាំងពីរជាស​មាជិក​ ពិសេសគឺ​អ.ស.ប​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម

COP២៨៖ អាមេរិកប្តេជ្ញាបរិច្ចាគ ៣ ពាន់លានដុល្លារដល់មូលនិធិអាកាសធាតុបៃតង

COP២៨៖ អាមេរិកប្តេជ្ញាបរិច្ចាគ ៣ ពាន់លានដុល្លារដល់មូលនិធិអាកាសធាតុបៃតង

កាលពីថ្ងៃទី ២ ខែធ្នូ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បានឲ្យដឹងថា ប្រទេសនេះបានប្តេជ្ញារួមវិភាគទានចំនួន ៣ ពាន់លានដុល្លារដល់មូលនិធិអាកាសធាតុបៃតង។

Top