• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទាញយកកាលានុវត្តភាពគ្រប់បែបយ៉ាង ដើម្បីជំរុញការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញ

“សាមគ្គីភាព វិន័យ នវានុវត្តន៍ ទាន់ពេលវេលា ប្រសិទ្ធភាព និងឬទ្ធានុភាពប្រកបដោយភាពបត់បែន” គឺជាប្រធានបទសម្របសម្រួលសេដ្ឋកិច្ចសង្គមក្នុងឆ្នាំ ២០២៣ របស់រដ្ឋាភិបាលវៀតណាម។
  រដ្ឋមន្ត្រីក្រសួងសំណង់ លោក Nguyen Thanh Nghi  

ហើយជាឆ្នាំដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រយៈពេល ៥ ឆ្នាំ ដូច្នេះហើយ ចាប់ពីដើមឆ្នាំ ២០២៣ មក រដ្ឋាភិបាលវៀតណាមបានប្តេជ្ញាចិត្តជំនះពុះពារលើការលំបាក ឆ្លៀតយកកាលានុវត្តភាព ដើម្បី ជំរុញការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញ ព្រមទាំងជំរុញខ្លាំងការកសាងខឿនសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន តភ្ជាប់ជាមួយភាពម្ចាស់ការ សកម្មធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាពជាក់ស្ដែងផងដែរ។

ប្ដេជ្ញាចិត្តធ្វើសកម្មភាព ប្រែក្លាយគ្រោះអាសន្នទៅជាឱកាស

ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថានៅតែមានអស្ថិរភាពជាច្រើន រដ្ឋាភិបាលបានកំណត់ថា ចាំបាច់ត្រូវរួមសាមគ្គីភាព ខិតខំប្រឹងប្រែង ប្ដេជ្ញាចិត្តធ្វើសកម្មភាព ដើម្បីឆ្លើយតបនឹងបរិបទប្រកបដោយភាពបត់បែន ប្រសិទ្ធភាព ដើម្បីប្រែក្លាយគ្រោះថ្នាក់ទៅជាឱកាស។

តាមនោះ រដ្ឋាភិបាលវៀតណាមនឹងបង្កើនសមត្ថភាពវិភាគ និងព្យាករណ៍ ម្ចាស់ការកសាងសេណារីយ៉ូ និងផែនការសម្របខ្លួនប្រកបដោយប្រសិទ្ធភាព។ លើវិស័យរូបិយវត្ថុ វៀតណាមបន្តអនុវត្តន៍គោលនយោបាយរូបិយវត្ថុយ៉ាងរឹងមាំ ម្ចាស់ការ បត់បែន និងប្រកបដោយមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះគឺ សម្របសម្រួលយ៉ាងស៊ីសង្វាក់គ្នា និងជិតស្និទ្ធជាមួយនឹងគោលនយោបាយសារពើពន្ធបើកទូលាយ និងគោលនយោបាយផ្សេងៗទៀត។ សម្របសម្រួលឲ្យបានទាន់ពេលវេលា តុល្យភាព សមហេតុផល និងប្រកបដោយប្រសិទ្ធភាពរវាងអត្រាប្តូរប្រាក់ និងអត្រាការប្រាក់ រវាងអត្រាការប្រាក់ ជាមួយអតិផរណា រវាងការគ្រប់គ្រងអតិផរណា ជាមួយការជំរុញកំណើនសេដ្ឋកិច្ច ឲ្យសមស្របនឹងស្ថានភាពជាក់ស្ដែង។

អញ្ជើញថ្លែងមតិក្នុងសន្និសីទអនឡាញរបស់រដ្ឋាភិបាលជាមួយខេត្ត ក្រុងនានា ស្ដីពីការបូកសរុបការងារក្នុងឆ្នាំ ២០២២ និងអនុវត្តន៍ផែនការឆ្នាំ ២០២៣ ដែលប្រព្រឹត្តទៅនាថ្ងៃទី ៣ មករា នាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់លើឬទ្ធានុភាព ភាពម្ចាស់ការ ភាពបត់បែន និងភាពច្នៃប្រឌិតក្នុងការដឹកនាំ សម្របសម្រួល និងការឆ្លើយតបអំពីគោលនយោបាយយ៉ាងឆាប់រហ័ស ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

យោងតាមលោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានារួមគ្នាពង្រីកស្មារតីសាមគ្គីភាព ឯកភាព ប្រែក្លាយការលំបាក ឧបសគ្គទៅជាកម្លាំងចលករដើម្បីឈានទៅមុខ។ លើកកម្ពស់ស្មារតីខ្លួនទីពឹងខ្លួន ពឹងផ្អែកលើកម្លាំងផ្ទៃក្នុងជាស្នូល កម្លាំងខាងក្រៅគឺចាំបាច់ និងមានសារៈសំខាន់។

ស្រុះចិត្តគំនិតគ្នា

ក្នុងឆ្នាំ ២០២២ សេដ្ឋកិច្ចវៀតណាមបានបន្សល់ទុកនូវសញ្ញាសម្គាល់ដ៏សំខាន់ៗជាច្រើន។ អត្រាកំណើន GDP សម្រេចបាន ៨,០២% ពោលគឺជាកម្រិតខ្ពស់បំផុតនៅក្នុងតំបន់។ កំណត់ត្រាជាច្រើនត្រូវបានកត់សម្គាល់ចាប់ពីការនាំចេញ នាំចូល រហូតដល់ការបើកថវិកាចំណាយទុនវិនិយោគពីបរទេស។ សមិទ្ធិផលដ៏គួរជាទីមោទនៈដូចពោលខាងលើ គឺមកពីជាការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋគ្រប់រូប សហគ្រាស់នីមួយៗ និងប្រព័ន្ធនយោបាយទាំងមូល ក្នុងនោះមានការខិតខំប្រឹងប្រែងសម្របសម្រួលរបស់រដ្ឋាភិបាល។

បន្តសមិទ្ធិផលពោលខាងលើ នៅក្នុងសន្និសីទអនឡាញរបស់រដ្ឋាភិបាលជាមួយខេត្ត ក្រុងនានា ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ៣ មករាកន្លងទៅ អង្គសន្និសីទសុទ្ធតែបានអះអាងពីការប្តេជ្ញាចិត្ត និងការសន្យាខិតខំប្រឹងប្រែង ដើម្បី ឆ្នាំ២០២៣ សម្រេចបានសមិទ្ធិផល និងវឌ្ឍនភាពច្រើនជាងឆ្នាំ ២០២២។ នៅក្នុងសន្និសីទនេះ ថ្នាក់ដឹកនាំក្រសួង និងស្ថាប័ននានាបានផ្តល់នូវដំណោះស្រាយជាច្រើន។ រដ្ឋមន្ត្រីក្រសួងសំណង់ លោក Nguyen Thanh Nghi បានឲ្យដឹងថា៖ ផ្តោតលើការផ្តល់ឥណទានលើវិស័យអាទិភាព អភិវឌ្ឍន៍លំនៅដ្ឋានសង្គម លំនៅដ្ឋានសម្រាប់កម្មករ គម្រោងអចលនទ្រព្យធានាបាននូវលក្ខខ័ណ្ឌគតិយុត្ត ដែលមិនទាន់បានសម្រេច ដើម្បីផ្គត់ផ្គង់ប្រភពដល់ទីផ្សារអចលនទ្រព្យឧស្សាហកម្ម។  ពន្លឿនល្បឿននៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣១ របស់រដ្ឋាភិបាលស្តីពីការជួយឧបត្ថម្ភអត្រាការប្រាក់លើប្រាក់កម្ចីសម្រាប់វិនិយោគលំនៅដ្ឋានសង្គម ការជួសជុលអគារផ្ទះល្វែងចាស់ទ្រុឌទ្រោម ការជួល និងការទិញលំនៅដ្ឋានជូនពលករផងដែរ

 រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងដឹកជញ្ជូនលោក Nguyen Van Thang បានឲ្យដឹងថា៖ ផ្តោតលើការសម្រេចរួចរាល់ និងសម្ពោធគម្រោង និងសំណង់សំខាន់ៗមួយចំនួន ឲ្យទាន់ពេលវេលា ធានាគុណភាព ជាពិសេសគឺគម្រោងផ្លូវល្បឿនលឿនខាងជើង-ខាងត្បូង  និងធានាវឌ្ឍនភាពនៃគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh ដំណាក់កាលទី ១ ស្ថានីយ៍ T៣ នៃអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat។ កសាងផែនការវិនិយោគ និងរៀបចំប្រភពទុន កៀរគរប្រភពកម្លាំងសង្គមជាអតិបរមា និងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ផងដែរ

យោងតាមសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ក្នុងឆ្នាំ ២០២៣ គោលដៅកំណើន GDP របស់វៀតណាមគឺប្រហែល ៦,៥% អត្រាកំណើនជាមធ្យមនៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់គឺប្រហែល ៤,៥%។ ជាមួយនឹងការដែលរដ្ឋាភិបាលបានកំណត់ប្រធានបទនៃការសម្របសម្រួលសេដ្ឋកិច្ច សង្គមឆ្នាំ ២០២៣ គឺ "សាមគ្គីភាព វិន័យ នវានុវត្តន៍ ទាន់ពេលវេលា ប្រសិទ្ធភាព និងឬទ្ធានុភាពប្រកបដោយភាពបត់បែន" សាធារណមតិបានទន្ទឹងរង់ចាំការសម្រេចចិត្តដ៏សំខាន់ៗរបស់រដ្ឋាភិបាល ដើម្បីជួយសម្រួលដល់សេដ្ឋកិច្ចបន្តដំណើរស្ដារ និងអភិវឌ្ឍន៍ឡើងវិញផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឈូងសមុទ្រ Ha Long និង Mu Cang Chai ស្ថិតក្នុងចំណោមគោលដៅចម្រុះពណ៌បំផុតរបស់ពិភពលោក

ឈូងសមុទ្រ Ha Long និង Mu Cang Chai ស្ថិតក្នុងចំណោមគោលដៅចម្រុះពណ៌បំផុតរបស់ពិភពលោក

Mu Cang Chai (ខេត្ត Yen Bai) ក្នុងរដូវស្រូវទុំ និងឈូងសមុទ្រ Ha Long (Quang Ninh) របស់វៀតណាម ត្រូវបានបោះឆ្នោតជ្រើសរើសជាគោលដៅទេសចរណ៍ចម្រុះពណ៌បំផុតនៅលើពិភពលោកក្នុងឆ្នាំ 2023 ដោយគេហទំព័រទេសចរណ៍ Condé Nast Traveler។

Top