• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទាក់ទាញនិងពង្រីកបន្ថែមទៀតនូវប្រភពធនធានពីអាណិកជនវៀតណាម

ក្នុងប៉ុន្មានឆ្នាំកន្លងទៅ អាស្រ័យដោយមានគោលនយោបាយបើកចំហរបស់បក្សនិងរដ្ឋស្ដីពីប្រជាជន​វៀត​ណាម​នៅឯបរទេសនោះ កិច្ចការអាណិកជនទទួលបានជំហានលោតផ្លោះថ្មីៗ ដែលរួមចំណែកយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។

លោក Luong Thanh Nghi អនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកប្រជាជនវៀតណាមនៅឯបរទេស

ក្នុងឱកាសទទួលអំណរបុណ្យចូលឆ្នាំថ្មី ប្រពៃណី២០១៩ ឆ្លើយសម្ភាសន៍របស់អ្នកសារព័ត៌មានស្ដីពីសមិទ្ធផលលេច ធ្លោក្នុងកិច្ចការអាណិកជននាឆ្នាំកន្លងទៅ លោក Luong Thanh Nghi អនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកប្រជាជនវៀតណាមនៅឯបរទេសបានអោយដឹងថា ក្នុងឆ្នាំ២០១៨ សហគមន៍ប្រជាជនវៀតណាមនៅឯបរទេសចំនួនជាង ៤ លាន ៥ សែននាក់ បន្តរក្សាបាននូវស្ថិរភាពនិងការអភិវឌ្ឍ ដោយធ្វើសមាហរណកម្ម យ៉ាងទូលំទូលាយទៅក្នុងសង្គមនៃប្រទេសសាមីទាំងខាងនយោបាយ សេដ្ឋកិច្ច វប្បធម៌និងសង្គម។ និន្នាការដែលអាណិកជនវៀតណាមវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីបណ្ដាក់ទុន ធ្វើអាជីវកម្ម ក៏រីកសាយភាយពីមួយថ្ងៃទៅមួយថ្ងៃ ផងដែរ។ គិតដល់ចុងឆ្នាំ២០១៨ តាមការធ្វើស្ថិតិរបស់តំបន់ ក្រសួងនិងស្ថាប័ន នានា គឺមានគម្រោងវិនិយោគធ្វើអាជីវកម្មរបស់ជនរួមជាតិអាណិកជនប្រមាណ ៣ ពាន់គម្រោងនៅខេត្តក្រុងចំនួន​៤៥​ ដោយមានទុនចុះបញ្ជីសរុបប្រមាណ​ ៤ ពាន់លានដុល្លាអាមេរិក។

លោក Luong Thanh Nghi ក៏បានអោយដឹងថែមទៀតថា ក្នុងឆ្នាំ ២០១៨ មាននិន្នាការថ្មីមួយនោះគឺវណ្ណៈបញ្ញាវ័ន្ត អ្នកវិទ្យាសាស្ត្រ អ្នកបច្ចេកវិទ្យាហើយ ពិសេសគឺជំនាន់អាណិកជនវ័យក្មេងបានវិលត្រឡប់មកស្រុកកំណើតវិញកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនោះ ដោយមានមោទនភាពជាតិនិងស្មារតីស្នេហាជាតិ សហគមន៍អាណិកជនវៀតណាមក៏បានរៀបចំសកម្មភាពដ៏សម្បូរបែបសំដៅថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌វៀតណាម ដែលក្នុងនោះ មានការបង្រៀននិងរៀនសូត្រភាសាវៀតណាម ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top