• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទស្សនាវដ្ដី Business Times៖ វៀតណាមបានត្រៀមខ្លួនសម្រាប់ការបោះជំហានលោតផ្លោះក្នុងឆ្នាំ ២០២២

ទស្សនាវដ្ដី Business Times (សិង្ហបុរី) បានព្យាករណ៍ថា ក្នុងឆ្នាំខាល ចត្វាស័ក ២០២២ នេះ វៀតណាមនឹងអះអាងពីឋានៈរបស់ខ្លួន ជា "ខ្លាថ្មីរបស់ទ្វីបអាស៊ី" និងសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់។

កំពុងផែហាយហ្វុង។ (រូបថត៖ An Dang/TTXVN)

 

អត្ថបទសរសេរបានដកស្រង់ការវាយតម្លៃរបស់ធនាគារពិភពលោក (WB) ថា បច្ចុប្បន្ននេះវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសផុលផុស និងអភិវឌ្ឍន៍បំផុតនៅតំបន់អាស៊ីបូព៌ា។ វៀតណាមកំពុងស្តារឡើងវិញពីផលប៉ះពាល់សេដ្ឋកិច្ចនៃជំងឺរាតត្បាតកូវីដ-១៩ ហើយដំណើរការនេះនឹងត្រូវបានពន្លឿននៅឆ្នាំ ២០២២។ ក្រុមអ្នកស្រាវជ្រាវរបស់ DBS ធនាគារឈានមុខគេនៅសិង្ហបុរី បានព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមក្នុងឆ្នាំ ២០២២ នឹងសម្រេចបានប្រហែល ៨% ។ ទន្ទឹមនឹងនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានព្យាករណ៍ថា នៅឆ្នាំ២០២២នេះ វៀតណាមនឹងឈានឡើងពីចំណាត់ថ្នាក់ទី ៦ ឡើងដល់ថ្នាក់ទី៣ ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) ទាក់ទងនឹងផលិតផលក្នុងស្រុកសរុប(GDP) បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃ ដោយមានវណ្ណៈកណ្តាលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ជាមួយនឹងបរិមាណមហាសេដ្ឋីផងដែរ។

ទស្សនាវដ្ដី Business Times បានចាត់ទុកថា កត្តាសំខាន់ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់វៀតណាម គឺការទាក់ទាញការវិនិយោគពីបរទេសយ៉ាងគំហុក។ អត្ថបទនេះបានបញ្ជាក់ថា វៀតណាមពិតជាសក្កិសមនឹងកិត្តិនាមជា "ខ្លាថ្មីរបស់ទ្វីបអាស៊ី"៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្ត Thua Thien - Hue

លោកនាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្ត Thua Thien - Hue

នាយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់ស្ថានីយអ្នកដំណើរ T2 នៃអាកាសយានដ្ឋានអន្តរជាតិ Phu Bai។

Top