• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទទួលស្គាល់សំឡេងរបស់កុមារក្នុងការកសាងគោលនយោបាយសុវត្ថិភាពតាមអ៊ីនធឺណិត

នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ នាយកដ្ឋានសន្តិសុខតាមអ៊ីនធឺណិត និងការបង្ការ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ (ក្រសួងនគរបាល) បានរៀបចំពិធីទទួលយកមតិរបស់កុមារលើកម្មវិធីការពារ និងឧបត្ថម្ភកុមារនៅក្នុងបរិយាកាសតាមអ៊ីនធឺណិតដំណាក់កាល ២០២៦-២០៣០។ ព្រឹត្តិការណ៍នេះត្រូវបានដាក់ពង្រាយជាវេទិកាផ្លូវការមួយដើម្បីកត់ត្រា ទទួលយក និងសំយោគមតិរបស់កុមារទូទាំងប្រទេស។
វរសេនីយ៍ឯក ហា វ៉ាន់បាក់ អនុប្រធាននាយកដ្ឋាន A05 ទទួលមតិយោបល់របស់សិស្សានុសិស្ស - រូបថត៖ VGP/Plien

មុននោះ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា នាយកដ្ឋានសន្តិសុខតាមអ៊ីនធឺណិត និងការបង្ការ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ បានសម្របសម្រួលជាមួយសមាគមវៀតណាមសម្រាប់ការការពារសិទ្ធិកុមារ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងបណ្តាអង្គការអន្តរជាតិ ដើម្បីធ្វើការពិគ្រោះយោបល់លើកុមារជិត ២.៨០០ នាក់នៅក្នុងខេត្ត និងក្រុងចំនួន ១៦។ ទិន្នន័យដែលប្រមូលបានពីសកម្មភាពពិគ្រោះយោបល់បានឆ្លុះបញ្ចាំងយ៉ាងទូលំទូលាយអំពីស្ថានភាពបច្ចុប្បន្ននៃការប្រើប្រាស់អ៊ីនធឺណិតរបស់កុមារ និងហានិភ័យទាក់ទងនឹងសុវត្ថិភាពផ្ទាល់ខ្លួននៅក្នុងបរិយាកាសអនឡាញនាបច្ចុប្បន្ន។

ក្នុងអំឡុងពេលនៃកម្មវិធី សិស្សានុសិស្សមកពីខេត្ត និងក្រុងជាច្រើន ដែលតំណាងឱ្យកុមារជិត ២.៨០០ នាក់ ដែលត្រូវបានពិគ្រោះយោបល់ បានអនុវត្តសិទ្ធិចូលរួមក្នុងការអភិវឌ្ឍគោលនយោបាយទាក់ទងនឹងកុមារ។ ប្អូនៗបានបង្ហាញពីបំណងប្រាថ្នាក្នុងការប្រើប្រាស់អ៊ីនធឺណិតឱ្យកាន់តែមានសុវត្ថិភាព ដើម្បីឱ្យមានសមត្ថភាពការពារខ្លួនកាន់តែច្រើននៅពេលចូលរួមក្នុងបរិយាកាសឌីជីថល។ ប្អូនៗក៏បានសួរសំណួរអំពីការទទួលខុសត្រូវរបស់អាជីវកម្មក្នុងការការពារកុមារនៅក្នុងបរិយាកាសអនឡាញផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចំណូលថវិការបស់ខេត្តក្វាងនិញនៅឆ្នាំ២០២៥ គ្រោងនឹងលើសពី ៤៣%

ចំណូលថវិការបស់ខេត្តក្វាងនិញនៅឆ្នាំ២០២៥ គ្រោងនឹងលើសពី ៤៣%

នៅឆ្នាំ២០២៥ ខេត្តក្វាងនិញបានដាក់ចេញគោលដៅកំណើនពីរខ្ទង់ ដោយមាន ចំណូលថវិកាជាង ៥៧,៣ ទ្រីលានដុង។ ទោះជាយ៉ាងណាក៏ដោយ លើសពីផែនការ ឆ្ងាយណាស់ ខេត្តក្វាងនិញគ្រោងនឹងសម្រេចបានកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំចំនួន ១៤% និងចំណូលថវិកាត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៨២,២ ទ្រីលានដុង ពោល គឺកើនឡើង ៤៣% បើប្រៀបធៀបទៅនឹងគោលដៅ។

Top