• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្មប៉ប្រះទឹក Vanguard Bank ចំណុះអធិបតេយ្យភាពរបស់វៀតណាម

​​“ថ្មបះប្រះទឹក Vanguard Bank គឺរបស់វៀតណាម។ ចិនកំពុងមានចេតនា ប្រែ​ក្លាយ​តំប​ន់​គ្មាន​ជម្លោះ​ទៅជា​តំប​ន់​មានជម្លោះ”។ នេះជាទស្សនៈរបស់បណ្ដា អ្នកស្រាវជ្រាវនៅកិច្ចសន្ទនាវិទ្យាសាស្ត្រក្រោមប្រធានបទ “តំបន់​សមុទ្រ​នៅថ្មប៉ ប្រះទឹក Vanguard Bank និងច្បាប់អន្តរជាតិ” ដែលបានប្រព្រឹត្តទៅនាថ្ងៃទី៦ ខែតុលា នៅទីក្រុង​ហាណូយ។

នៅ​កិច្ចសន្ទនានេះ បណ្ដាអ្នកស្រាវជ្រាវបានអះអាងថា ការដែលចិនបង្ហាញ របស់ដែលហៅថា ថ្មប៉ប្រះទឹក Vanguard Bank ចំណុះអធិបតេយ្យភាពនៃ ប្រទេសខ្លួន គឺគ្មានមូលដ្ឋាននោះឡើយ។ អ្នក​ជំនាញ​អំពី​សមុទ្រ​ខាង​កើត​ ឧត្ត​ម​សេនីយ៍ត្រី Le Van Cuong បានស្រាយបំភ្លឺយ៉ាងច្បាស់នូវចំណុចមិនត្រឹមត្រូវ ចំនួន២របស់​រដ្ឋ​មន្រ្តី​​ការបរទេសចិនលោក Wang Yi ក្នុងការថ្លែងអំពី “អ្វីដែល បានហៅថា ចិនមាន​អធិបតេយ្យ​ភាព​ចំពោះ​ថ្មប៉​ប្រះ​ទឹក Vanguard Bank”។ លោក Le Van Cuong បានអោយដឹងថា៖
 
 “នាពេល​ថ្លែងទៅកាន់សារព័ត៌មានអន្តរជាតិ លោក Wang Yi បាននិយាយ ថា នាវាស្រាវជ្រាវ Haiyang Dizhi 8 របស់ចិន​កំពុងធ្វើសកម្មភាពនៅតំបន់ថ្ម ប៉ប្រះទឹក Vanguard Bank នៃប្រជុំកោះ Truong Sa របស់ចិន។ ការថ្លែង​របស់ លោកគឺខុស។ ទីមួយគឺអំពីនយោបាយ ចិនមិនមានមូលដ្ឋានគតិយុត្តណាមួយ ដើម្បីទាម​ទារ​អធិប​តេយ្យភាពនៅប្រជុំកោះ Truong Sa នោះឡើយ។ តុលាកា អាជ្ញាកណ្ដាលឆ្នាំ២០១៦បានច្រាន​ចោល​ប្រ​ការ​នេះ។​ ប្រសិនបើឈរលើប្រព័ន្ធ ច្បាប់អន្តរជាតិសម័យទំនើបនោះ គឺចិនមិនមានមូលដ្ឋានទាំងស្រុងនោះទេ។ ទីពីរ​គឺអំពីខាងភូគម្ភសាស្ត្រភូមិសាស្ត្រ គឺថ្មប៉ប្រះទឹក Vanguard Bank ស្ថិតនៅ ក្រៅប្រជុំកោះ Truong Sa ដែលមាន​ចម្ងាយចំនួន៦០០គីឡូ ម៉ែត្រ។ នៅចន្លោះ រវាង Truong Sa និងថ្មប៉ប្រះទឹក Vanguard Bank នៅមាន​ចង្អូរ​ជ្រៅមួយ​ទៀត”។
 
ចំណែកឯ​លោក Nguyen Truong Giang អតីតប្រធានវិទ្យាស្ថានសមុទ្រ ខាងកើត វិទ្យាស្ថានការទូត ក្រសួងការ​បរទេស​វៀត​ណាម បានវិភាគថា៖
 
“ច្បាប់​អន្តរជាតិជាមូលដ្ឋានដើម្បីការពារតំបន់សមុទ្ររបស់វៀតណាម។ បណ្ដា​បទ​បញ្ញត្តិ​នៃអនុសញ្ញា​ស្ដីពីច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ស្ដីពីតំបន់សមុទ្រ ក៏ជា មូលដ្ឋានគតិយុត្តសំខាន់ដើម្បីអោយយើងការពារតំបន់សមុទ្រ ការពារ​អធិប តេយ្យភាពនិងសិទ្ធិអធិបតេយ្យភាព យុត្តាធិកានិងផលប្រយោជន៍ស្របច្បាប់ របស់វៀត​ណាម​នៅក្នុង​តំបន់​សមុទ្ររបស់វៀតណាម។ ថ្មប៉ប្រះទឹក Vanguard Bank តាមពិត​ជាចំណែក​មួយ​នៅក្នុង​បាត​សមុទ្រ​ចំណុះតបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ។ នេះមិនមែនជាតំបន់មានជម្លោះឬតំបន់ត្រួតស៊ីគ្នានោះឡើយ។ ដោយសារតែចិនមិន មាន​មូលដ្ឋានគតិយុត្តណាមួយដើម្បីដាក់ចេញការទាមទារចំពោះតំបន់សមុទ្រនេះទេ”។
 
បណ្ដាអ្នកស្រាវជ្រាវក៏បាន​អះអាងថា ចំពោះមុខអំពើទទឹងទទែងរបស់ចិន នៅសមុទ្រខាងកើត វៀត​ណាម​ចាំបាច់​ត្រូវបន្ត​យក​រឿង​ក្ដីថ្មប៉ប្រះទឹក Vanguard Bank ទៅថ្កោល​ទោស​នៅក្រុម​ប្រឹក្សា​អង្គការ​សហប្រ​ជាជាតិ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top