• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំសាធារណរដ្ឋ ប.ប.ក ចូលរួមពិធីសម្ដែងរបស់គណប្រតិភូសិល្បៈកូរ៉េខាងត្បូង

ដំណើរទស្សនកិច្ចនៅព្យុងយ៉ាងរបស់គណប្រតិភូសិល្បៈកូរ៉េខាងត្បូងគឺជាកាយវិការថ្មីៗបំផុត ក្នុងការបង្រួបបង្រួម​រវាងប្រទេសកូរ៉េទាំងពីរ បន្ទាប់ពីព្រឹត្តិការណ៍គណប្រតិភូកីឡាព្យុងយ៉ាងចូលរួម Olympic រដូវរងារ PyeongChang 2018។
 

 ថ្នាក់ដឹកនាំ សាធារណរដ្ឋ ប.ប.ក លោក Kim Jong-un និងភរិយា

ថ្នាក់ដឹកនាំ សាធារណរដ្ឋ ប.ប.ក លោក Kim Jong-un និងភរិយារបស់លោក នាថ្ងៃទី ១ ខែមេសា​ ឆ្នាំ២០១៨ បានចូលរួមពិធីសម្ដែងសិល្បៈជាលើកដំបូងរបស់សិល្បៈករកូរ៉េខាងត្បូង នៅព្យុងយ៉ាងក្រោយរយៈពេលជាង ១ ទសវត្សរ៍កន្លងទៅ។ ដំណើរទស្សនកិច្ចនៅព្យុងយ៉ាងរបស់គណប្រតិភូសិល្បៈកូរ៉េខាងត្បូងគឺជាកាយវិការថ្មីៗបំ​ផុត​ ក្នុងការបង្រួបបង្រួមរវាងប្រទេសកូរ៉េទាំងពីរ បន្ទាប់ពីព្រឹត្តិការណ៍គណប្រតិភូកីឡាព្យុងយ៉ាងចូលរួម Olympic រដូវរងារ PyeongChang 2018។

គណប្រតិភូនេះមានសមាសភាពចំនួន ១៨៦ រូប រួមមានតារាចម្រៀង អ្នកប្រដាល់តៃក្វាន់ដូ រួមទាំងមន្ត្រីរដ្ឋាភិបាល និងអ្នកយកព័ត៌មានរបស់កូរ៉េខាងត្បូងបានទៅកាន់ព្យុងយ៉ាង ដើម្បីចូលរួមពិធីសម្ដែង ២ ពេល ក្នុង​កម្មវិធីចម្រៀងដោយមានឈ្មោះថា “និទាឃរដូវមកដល់”។ ប្រទេសកូរ៉េទាំងពីរកំពុងជំរុញបរិយាកាសផ្សះផ្សា មុនកិច្ចប្រជុំកំពូលអន្តរកូរ៉េដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៧ មេសាខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top