• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំវៀតណាមអបអរសាទរកម្ពុជាចំពោះការបង្កើតរដ្ឋសភានីតិកាលទី ៧ និងរាជរដ្ឋាភិបាលអាណត្តិទី ៧

ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា បង្កើតរដ្ឋសភានីតិកាលទី៧ និងរាជរដ្ឋាភិបាលអាណត្តិទី៧ (២០២៣-២០២៨) នាថ្ងៃទី ២២ សីហា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញផ្ញើលិខិតអបអរសាទរជូនចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានផ្ញើលិខិតអបអរសាទរជូនចំពោះលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា។
សភាកម្ពុជា (រូបថត៖ Van Do/VOV-កម្ពុជា)

ក្នុងលិខិតអបអរសាទរ ប្រមុខដឹកនាំវៀតណាមបានសម្តែងនូវជំនឿថា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាថ្មី កម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធិផលធំៗជាច្រើនក្នុងការកសាងប្រទេសជាតិសុខសន្តិភាពស្ថិរភាព អភិវឌ្ឍន៍ សម្បូររុងរឿង ជាមួយតួនាទី ឋានៈកាន់តែខ្ពស់ក្នុងតំបន់ និងលើពិភពលោក។ ថ្នាក់ដឹកនាំវៀតណាមក៏ជឿជាក់ថា នាពេលខាងមុខ ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែងរវាង វៀតណាម និងកម្ពុជានឹងបន្តត្រូវបានពង្រឹងនិងពង្រីក ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មសម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

ក្នុងឱកាសនេះ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានផ្ញើលិខិតអបអរសាទរជូនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សុខ ចិន្តាសោភា ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងហានូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ស្តីពីខ្លឹមសារដូចជា៖ ការកសាងយុទ្ធសាស្ត្រជាតិស្តីពីរ៉ែដីកម្រ; សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីយន្តការដោះស្រាយការលំបាក និងបញ្ហារាំងស្ទះចំពោះបណ្តាគម្រោង BT អន្តរកាល (គម្រោងវិនិយោគសាងសង់តាមទម្រង់នៃកិច្ចសន្យាសាងសង់-ផ្ទេរប្រគល់) និងខ្លឹមសារមួយចំនួនទៀត។

Top