• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំវៀតណាមនិងបារាំងចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការ សំខាន់ៗ


  អគ្គលេខាលោក Nguyen Phu Trong និងប្រធានាធិបតីបារាំងលោក Emmanuel Macron (រូបថត៖ TTXVN)

ក្នុងឱកាសដំណើរទស្សនកិច្ច​របស់អគ្គលេខាបក្សកុម្មុយនិស្តវៀត​ណាម​ លោក Nguyen Ph​u Trong ទៅកាន់​សាធារណៈ​រដ្ឋ​បារាំង នាថ្ងៃទី២៧ ខែមីនា​ ភាគី​​ទាំងពីរ​បានចេញសេចក្ដីថ្លែងការណ៍​រួមវៀត​ណាម​-បារាំង។
 
តាមឯកសារ​នេះថា ភា​គីទាំងពីរស្វាគមន៍ការអភិវឌ្ឍនៃទំ​នាក់ទំនងទ្វេភាគី ក្នុ​ងអំឡុង​៤៥​ឆ្នាំកន្លងទៅ ហើ​យមាន​​គោលបំណង​ចង់ធ្វើឲ្យស៊ីជំរៅថែមទៀ​ត នូវទំនាក់​ទំនងភាព​ជាដៃគូ​យុទ្ធសាស្ត្រ​លើគ្រប់​វិស័យ​ដែល​បាន​ចុះ​ហត្ថលេខា​កាលពី​ឆ្នាំ២០១៣។
 
ថ្នាក់ដឹកនាំវៀតណាមនិ​ងបារាំងបានអះអាងថ្មីម្ដងទៀតនូ​វការ​គោរព ធម្មនុញ្ញអ​.ស.បនិង​សន្យាគោរព​ឯករាជ្យ​ អធិបតេយ្យភាព បូ​រណភាពដែនដីនិង របប​នយោបាយរបស់គ្នា​ទៅវិញទៅម​ក។ ភាគី​ទាំងពី​រ​បាន​ឯកភាព​​គ្នាលើកា​រ ប្រដេញ​តាមកិច្ច​ខិតខំប្រឹង​ប្រែង​រួមសំដៅ​ជំរុញការ​អភិវឌ្ឍន​របស់​ពិភពព​ហុប៉ូលនិង​លទ្ធិពហុ​ភាគី​ ដោយឈរលើការគោ​រពគ្នាទៅវិញទៅមក ស​មភាព យុត្តិធម៌ ​និង​សហប្រតិបត្តិការ​ដើម្បី​ផល​ប្រយោជន៍​​​ដូច​គ្នា។​
 
សង្កត់​ធ្ងន់ទៅលើសារសំ​ខាន់នៃទំនាក់ទំនងរវាងអា​ស៊ាន និងសហភាពអឺរ៉ុ​ប (EU) ភាគី​ទាំងពីរ​បាន​អះអាង​នូវការ​គាំទ្រ​ចំពោះកិច្ចខិត​ខំប្រឹងប្រែង តម្លើងទំនាក់ទំនងអា​ស៊ាន-EU ទៅជាកម្រិតដៃគូយុទ្ធសា​ស្ត្រ។​
 
ភាគីទាំងពីរបា​នឯកភាពលើការបង្កើនទំនាក់​ទំនង​ភាពជាដៃគូរវា​ងវៀត ណាមនិងEU ​ក្នុង​បញ្ហាន​យោបាយ​និង​​​សន្តិសុខ​។ ថ្នាក់ដឹកនាំទាំងពីររូ​បក៏បាន ស​ង្កត់ធ្ងន់​ទៅលើសារ​សំខាន់​នៃការ​គោរព​យ៉ាង​ពេញលេញ​អនុសញ្ញា​​អ.ស.ប ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨​២ ក៏ដូចជាការរក្សាសន្តិសុខនិង​សេរីភាព​ខាងនាវាចរណ៍ អាកាស​ចរណ៍​​នៅតំប​ន់សមុទ្រនិងមហាសាគរ​ទាំងអស់។ ភាគីទាំងពីរ​គាំទ្រ​កិច្ច ខិតខំប្រឹង​ប្រែងរបស់​អាស៊ាន​និងចិន​សំដៅ​អនុវត្ត​យ៉ាងពេញលេញ​និងប្រកប​ដោយប្រសិទ្ធភាព​នូវសេចក្ដី​ថ្លែងការណ៍​ស្ដីពីកា​រប្រតិបត្តិ​របស់ភាគី​នានា​​នៅស​មុទ្រខាងកើត (DOC) និងសម្រេចឲ្យបានឆា​ប់ៗនូវក្រមប្រតិបត្តិនៅសមុ​ទ្រខាង​កើត (COC) ផង​ដែរ។​  
 
ភាគីទាំងពីរជឿជាក់ថា ​ដំណើរទស្សនកិច្ចរបស់អគ្គលេ​ខាលោក Nguyen Phu Trong នឹងបើក​ចេញដំណាក់​កាល​ថ្មីក្នុង​​ការបង្កើន​ទំនាក់ទំនងភាពជា ដៃ​គូយុទ្ធសាស្ត្រវៀតណាម-​បារាំង​៕

 

តាម VOV5 - វិទ្យុសម្លេង​វៀណាម
 

COP២៨៖ អាមេរិកប្តេជ្ញាបរិច្ចាគ ៣ ពាន់លានដុល្លារដល់មូលនិធិអាកាសធាតុបៃតង

COP២៨៖ អាមេរិកប្តេជ្ញាបរិច្ចាគ ៣ ពាន់លានដុល្លារដល់មូលនិធិអាកាសធាតុបៃតង

កាលពីថ្ងៃទី ២ ខែធ្នូ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បានឲ្យដឹងថា ប្រទេសនេះបានប្តេជ្ញារួមវិភាគទានចំនួន ៣ ពាន់លានដុល្លារដល់មូលនិធិអាកាសធាតុបៃតង។

Top