ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Diaz Canel បានជូនពរ ប្រធានរដ្ឋ To Lam ទទួលបានជោគជ័យក្នុងបេសកកម្មថ្មីរបស់ខ្លួន; សម្តែងនូវបំណង ចង់បន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរលើគ្រប់វិស័យ។
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ លោក Srettha Thavisin បានអបអរ សាទរចំពោះប្រធានរដ្ឋ To Lam ព្រមទាំងអះអាងថា ថៃនិងវៀតណាម គឺជាមិត្តដ៏ជិត ស្និទ្ធ និងជាដៃគូសំខាន់របស់គ្នាទៅវិញទៅមក; សម្តែងនូវបំណងចង់រួមជាមួយលោក ប្រធានរដ្ឋ ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត។
ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក Kim Jong Un បានអះអាងថា ការដែលលោក To Lam ទទួលតំណែងជាប្រធានរដ្ឋ បានបង្ហាញពី ការជឿទុកចិត្ត និងការរំពឹងទុករបស់បក្ស និងប្រជាជនវៀតណាម ហើយ ជូនពរលោក ប្រធានរដ្ឋ សម្រេចបានសមិទ្ធិផលជាច្រើនក្នុងមុខតំណែងថ្មី ដើម្បីវិបុលភាពរបស់ ប្រទេសជាតិ និងសេចក្តីសុខរបស់ប្រជាជន។
ក្នុងពេលជាមួយគ្នានោះ ប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella និង ប្រធានព្រឹទ្ធសភាអ៊ីតាលី លោក Ignazio La Russa បានផ្ញើលិខិតអបអរសាទរជូន ចំពោះលោកប្រធានរដ្ឋ To Lam និងលោកប្រធានរដ្ឋសភា Tran Thanh Man។ នៅ ក្នុងលិខិតនោះ មេដឹកនាំអ៊ីតាលីបានសម្តែងនូវសេចក្តីរីករាយចំពោះសមិទ្ធិផលនៃការ អភិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ ហើយមានបំណងចង់ពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត៕