អញ្ជើញចូលរួមកិច្ចប្រជុំមាននាយករដ្ឋមន្ត្រីលោក Pham Minh Chinh, ប្រធានរដ្ឋសភា លោក Vuong Dinh Hue ប្រធានតុលាការប្រជាជនកំពូល លោក Nguyen Hoa Binh និងអនុប្រធានរដ្ឋសភា។ អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា បក្សបានតម្រង់ទិស និងដឹកនាំយ៉ាងត្រឹមត្រូវនូវតួនាទីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ។
ក្នុងសម័យប្រជុំលើកទី ៣ នេះ រដ្ឋសភាកំពុងពិភាក្សានិងអនុម័តច្បាប់ វិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់កម្មសិទ្ធិបញ្ញា។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue មានបំណងថា អ្នកវិទ្យាសាស្ត្រម្នាក់ៗត្រូវបន្តបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងប្រទេស។
អ្នកវិទ្យាសាស្ត្រ ជាពិសេសអ្នកវិទ្យាសាស្ត្រដែលជាសមាជិករដ្ឋសភា ចាំបាច់ត្រូវយកចិត្តទុកដាក់ និងរួមចំណែកបន្ថែមនូវមតិយោបល់ និងគំនិតផ្តួចផ្តើមរបស់ខ្លួន ចំពោះរដ្ឋសភា និងរដ្ឋាភិបាល ដើម្បីកសាងនិងធ្វើឱ្យស្ថាប័ននេះមានភាពល្អប្រសើរជាង។ ក្នុងទិសដៅនីតិបញ្ញត្តិនៃរដ្ឋសភា នីតិកាលទី១៥ ដែលបានអនុម័តនៅដើមអាណត្តិនេះ មានកិច្ចការនីតិកម្មសំខាន់ៗជាច្រើន ដែលទាក់ទងនឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដូចជាច្បាប់ស្តីពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា; ច្បាប់ស្តីពីស្តង់ដារ និងបទបញ្ញត្តិបច្ចេកទេស; ច្បាប់ថាមពលបរមាណូ; ច្បាប់ស្តីពីប្រតិបត្តិការអេឡិចត្រូ និក ច្បាប់ស្តីពីបច្ចេកវិទ្យាព័ត៌មាន បទប្បញ្ញត្តិស្តីពីយន្តការធ្វើតេស្តត្រួតពិនិត្យ...។ ទាំងនេះគឺជាកិច្ចការនីតិបញ្ញត្តិដែលមានឯកទេសខ្ពស់ ដែលត្រូវតែតាក់តែង និងផ្សព្វផ្សាយដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិ ដោយខិតខំប្រែក្លាយវៀតណាមទៅជាមជ្ឈមណ្ឌលនវានុវត្តន៍មួយនៃតំបន់៕