• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញចុះសួរសុខទុក្ខ ជូនពរបុណ្យតេតឆ្នាំ២០២២នៅបណ្ដាខេត្ត

នៅរសៀលថ្ងៃទី២៦ ខែមករា លោកស្រី Truong Thi Mai ប្រធានគណៈចាត់តាំង មជ្ឈឹម បានចុះសួរសុខទុក្ខជូនពរបុណ្យតេតចំពោះកម្មាភិបាល យុទ្ធជននិងប្រជាជន បណ្ដាជនជាតិនៅលើភូមិសាស្ត្រស្រុកព្រំដែន Nam Po ខេត្ត Dien Bien។
 

លោកស្រី Truong Thi Mai ប្រធានគណៈចាត់តាំងមជ្ឈឹមប្រគល់អំណោយបុណ្យតេតជូនបក្សភាគ ប្រជាជន និងអង្គភាពមួយចំនួននៅស្រុក Nam Po ខេត្ត Dien Bien។ (រូបថត៖ VOV)


នៅរសៀលថ្ងៃទី២៦ ខែមករា លោកស្រី Truong Thi Mai ប្រធានគណៈចាត់តាំងមជ្ឈឹម បានចុះសួរសុខទុក្ខ ជូនពរបុណ្យតេតចំពោះកម្មាភិបាល យុទ្ធជននិងប្រជាជន បណ្ដាជនជាតិនៅលើភូមិសាស្ត្រស្រុកព្រំដែន Nam Po ខេត្ត Dien Bien។ តាមនោះ ក្រុមការងារបានប្រគល់អំណោយចំនួនជាង ១៤០ចំណែកជូនគ្រួសារយុទ្ធជនពលី សិស្សានុសិស្សដែលមានស្ថានភាពលំបាកគ្រួសារដោយគោលនយោបាយ គ្រួសារក្រីក្រ អ្នកមានកិត្យានុភាពក្នុងសហគមន៍ កម្មាភិបាល បុគ្គលិករដ្ឋ និងពលករ ដែលមានស្ថានភាពលំបាក។

នៅរសៀលថ្ងៃដដែល លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរ បាលវៀតណាមនិងក្រុមការងារទៅចុះជូនពរបុណ្យតេត ប្រគល់អំណោយជូនដល់ គ្រួសារដោយគោលនយោបាយ ជនមានគុណូបការៈ និងពលករក្រីក្រនៅខេត្ត Hung Yen។

នៅទីក្រុងហូជីមិញ នាថ្ងៃទី២៦ ខែមករា ថ្នាក់ដឹកនាំទីក្រុងហូជីមិញបានរៀបចំ ជំនួបសំណេះ សំណាល ជូនពរបុណ្យតេតដល់បណ្ដាអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ។ ថ្លែងនៅទីនេះ លេខាគណៈ កម្មាធិការបក្សទីក្រុងលោក Nguyen Van Nen បានឲ្យដឹងថា៖

“យើងខ្ញុំតែងតែមានជំនឿជាក់ជានិច្ចថា នៅក្បែរខ្លួន នៅខាងក្រោយខ្លួន មាន ប្រជាជន មានជួរអ្នកវិទ្យាសាស្ត្រ ជាពិសេសគឺកម្លាំងវេជ្ជសាស្ត្រដែលជានិច្ចកាល ត្រៀមខ្លួនជាស្រេចចែករំលែក ជួយគាំទ្រនៅពេលចាំបាច់។ ពីជំនឿជាក់នោះ យើងខ្ញុំ សន្យាថា នឹងតែងតែផ្សាភ្ជាប់ សម្របសម្រួល ផ្ទៀងស្ដាប់ ដើម្បីធ្វើសកម្មភាពឲ្យបាន ប្ដូរផ្ដាច់ជាង បង្រួបបង្រួមជាង និងប្រសិទ្ធភាពជាង”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង គូឡាឡាំពួ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top