• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមអញ្ជើញចូលរួមកម្មវិធី “ហូជីមិញ-ពន្លឺដ៏ត្រចេះត្រចង់នៃឆន្ទៈវៀតណាម”

ក្នុងឱកាសរំលឹកខួបលើកទី១៣០នៃទិវាកំណើតរបស់លោកប្រធាន ហូជីមិញ នាយប់ថ្ងៃទី១៨ ឧសភា គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម បានសហការជាមួយស្ថានីយ៍ទូរទស្សន៍វៀតណាមនិងតំបន់នានារៀបចំកម្មវិធីទូរទស្សន៍ដោយផ្ទាល់ក្រោមប្រធានបទ “ហូជីមិញ-ពន្លឺដ៏ត្រចេះត្រចង់ នៃឆន្ទៈវៀតណាម”។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំផ្សេងៗទៀតចូលរួមកម្មវិធីទូរទស្សន៍ដោយផ្ទាល់នៅទីក្រុងហូជីមិញ (រូបថត៖ TTXVN)


កម្មវិធីនេះត្រូវបានផ្សាយផ្ទាល់ពីទីកន្លែងចំនួន៥ ដែល បង្កប់នូវសញ្ញាសម្គាល់ជាច្រើនរបស់លោកប្រធានហូជីមិញ នោះគឺ តំបន់កេរ្តិ៍ដំណែលលោកប្រធានហូជីមិញ នៅរដ្ឋធានីហាណូយ តំបន់កេរ្តិ៍ ដំណែលជាតិពិសេស Tan Trao នៅខេត្ត Tuyen Quang តំបន់កេរ្តិ៍ដំណែល ជាតិពិសេស Kim Lien នៅខេត្ត Nghe An កំពង់ផែ Nha Rong នៅទីក្រុងហូជីមិញ និងឧទ្យាន Van Mieu នៅខេត្ត Dong Thap។ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកម្មវិធីនៅទីក្រុង ហូជីមិញ ខណៈដែលប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមកម្មវិធីនៅរដ្ឋធានីហាណូយ។

កម្មវិធីនេះរួមមានខ្សែភាពយន្តឯកសារ បទយកការណ៍ ឈុតសម្ដែងសិល្បៈ និងការជួបប្រាស្រ័យដោយផ្ទាល់ជាមួយបណ្ដាអ្នកប្រាជ្ញ សាក្សីនៅក្នុងនិងក្រៅប្រទេស។ ខ្លឹមសារនៃកម្មវិធីមិនត្រឹមតែត្រូវបានផលិតនៅក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងនៅឯបរទេសជាច្រើនទៀតដូចជាទីក្រុងម៉ូស្គូនិងទីក្រុងឡុងដ៍ ទៀតផង។

ចូលរួមកម្មវិថីនេះក៏មានអ្នកប្រាជ្ញទាំងជាតិនិងអន្តរជាតិដែលស្រាវជ្រាវអំពីលោកប្រធានហូជីមិញ រួមជាមួយសាក្សីប្រវត្តិសាស្ត្រដែលធ្លាប់ មានការទាក់ទងជាមួយលោកប្រធានផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការប្រឡងប្រណាំងត្រូវតែ​កើតចេញពី ដង្ហើមនៃជីវិត ដោយយកលទ្ធផលជារង្វាស់

លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការប្រឡងប្រណាំងត្រូវតែ​កើតចេញពី «ដង្ហើមនៃជីវិត» ដោយយកលទ្ធផលជារង្វាស់

នៅរសៀលថ្ងៃទី ៦ ​ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ប្រធានក្រុមប្រឹក្សា​ប្រឡងប្រណាំង និងកោត​សរសើរ​មជ្ឈិម បានដឹកនាំសម័យប្រជុំលើកទីពីរ ដើម្បីបូកសរុបការងារប្រឡងប្រណាំងនិងកោត​​សរសើរសម្រាប់រយៈពេល​៦ខែដើមឆ្នាំ ២០២៦ និងអនុវត្តភារកិច្ចសំខាន់ៗសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ ២០២៦។

Top