• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំបក្ស រដ្ឋនៃប្រទេសនានាផ្ញើរសារលិខិតរំលែកទុក្ខចំពោះមរណភាពរបស់លោកអតីតអគ្គលេខាបក្ស Le Kha Phieu

ក្នុងលិខិតរំលែកទុក្ខជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អគ្គលេខាធិការគណៈបក្សសកម្មភាពប្រជាជនសឹង្ហបុរីលោក Lee Hsien Loong បានអះអាងថា លោកអតីតអគ្គលេខាបក្ស Le Kha Phieu ជាមេដឹកនាំមួយរូបដែលមានការត្រិះរិះនិងចក្ខុវិស័យដ៏ទូលំទូលាយ។

ដោយទទួលដំណឹងស្ដីពីមរណភាពរបស់អតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Le Kha Phieu ថ្នាក់ដឹកនាំនៃប្រទេសនិងគណៈបក្សនយោបាយជាច្រើនបានផ្ញើរសារលិខិតរំលែកទុក្ខជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រជាជនវៀតណាមនិងក្រុមគ្រួសារលោក Le Kha Phieu។

ក្នុងលិខិតរំលែកទុក្ខជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អគ្គលេខាធិការគណៈបក្សសកម្មភាពប្រជាជនសឹង្ហបុរីលោក Lee Hsien Loong បានអះអាងថា លោកអតីតអគ្គលេខាបក្ស Le Kha Phieu ជាមេដឹកនាំមួយរូបដែលមានការត្រិះរិះនិងចក្ខុវិស័យដ៏ទូលំទូលាយ។ លោក Lee Hsien Loong ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់លោក Le Kha Phieu ក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីរវាងសឹង្ហបុរី-វៀតណាមឲ្យរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ។

សមាជិកការិយាល័យទទួលបន្ទុកកិច្ចការបរទេសនៃគណៈបក្សកុម្មុយនិស្តបារាំងលោកស្រី Lydia Samarbakhsh បានផ្ញើរសារលិខិតរំលែកទុក្ខជូនចំពោះបក្សកុម្មុយនិស្តវៀតណាម ក្នុងនោះសង្កត់ធ្ងន់ថា លោក Le Kha Phieu ជាអ្នកដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីបុព្វហេតុផ្លាស់ប្ដូរថ្មីនៅវៀតណាមនិងសន្តិភាពលើទូទាំងសកលលោក។

ប្រធានបក្សរណសិរ្សរំដោះម៉ូសំប៊ិក ប្រធានាធិបតីនៃសាធារណៈរដ្ឋម៉ូសំប៊ិកលោក Filipe Jacinto Nyusi បានផ្ញើរលិខិតរំលែកទុក្ខជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong។

ប្រធានសភាជាន់ទាបនៃព្រះរាជាណាចក្រម៉ារ៉ុកលោក Habib El Malki បានផ្ញើរលិខិតរំលែកទុក្ខជូនចំពោះប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

នាថ្ងៃទី ១១ ខែកក្កដា (ម៉ោងនៅអាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានផ្ញើសារអបអរសាទរខួបលើក ទី ៣០ នៃទំនាក់ទំនង វៀតណាម-អាមេរិក (១១ កក្កដា ១៩៩៥ - ១១ កក្កដា ២០២៥)។

Top