• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អបអរសាទរមហាពិធីពិសាខបូជាឆ្នាំ២០២៤

នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសមហាពិធីពិសាខបូជា ពុទ្ធសករាជ ២៥៦៨ (ឆ្នាំ២០២៤) គណៈប្រតិភូថ្នាក់ដឹកនាំបក្ស រដ្ឋ និងគណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាម ដឹកនាំដោយលោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រីរដ្ឋា ភិបាល បានអញ្ជើញទៅសួរសុខទុក្ខ និងអបអរសាទរចំពោះថ្នាក់ដឹកនាំនៃគ្រឹះស្ថាន ព្រះពុទ្ធសាសនាមួយចំនួននៅទីក្រុងហូជីមិញ។
លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang មកសាកសួរសុខទុក្ខនិងអបអរសាទរចំពោះព្រះតេជគុណ Thich Tri Quang ព្រះធម្មាធិបតីនៃព្រះពុទ្ធសាសនាវៀតណាមនៅវត្ត Hue Nghiem។ (រូបថត៖ VGP)

មកសាកសួរសុខទុក្ខនិងអបអរសាទរចំពោះព្រះតេជគុណ Thich Tri Quang ព្រះធម្មាធិបតីនៃព្រះពុទ្ធសាសនាវៀតណាមនៅវត្ត Hue Nghiem លោកឧបនាយក រដ្ឋមន្ត្រី Tran Luu Quang បានសម្ដែងគោលបំណងថា ព្រះតេជគុណ និងព្រះសង្ឃជា សមាជិកព្រះពុទ្ធសាសនាវៀតណាម បន្តរួមដំណើរជាមួយ ប្រទេសជាតិ ចូលរួមយ៉ាង សកម្មក្នុងសកម្មភាពសុខុមាលភាពសង្គម សប្បុរសធម៌ មនុស្សធម៌ រួមដៃជាមួយរដ្ឋា ភិបាលនិងប្រជាជនទូទាំងប្រទេស ដើម្បីរួមចំណែកជំនះពុះពារលើការលំបាកក្នុង ដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ បក្សនិងរដ្ឋនឹងបង្កើតគ្រប់លក្ខខណ្ឌ អំណោយផលទាំងអស់ ដើម្បីឲ្យសមាគមព្រះពុទ្ធសាសនាវៀតណាមបន្តប្រតិបត្តិ សាសនាតាមបាវចនា សាសនា - ជនជាតិ - សង្គមនិយម តាមរយៈសកម្មភាព ដ៏ល្អប្រសើរ ទាំងផ្លូវលោកទាំងផ្លូវធម៌ រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

មកសួរសុខទុក្ខ និងអបអរសាទរចំពោះព្រះតេជគុណ Thich Thien Phap អនុ ប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាភិបាលនៃសមាគមព្រះពុទ្ធសាសនាវៀតណាម និងអ្នក មុខអ្នកការនៃក្រុមប្រឹក្សាភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាម នៅការិយាល័យ ទី ២ នៃមជ្ឈិមសមាគមព្រះពុទ្ធសាសនាវៀតណាម (វត្ត Quang Duc) លោកឧបនាយក រដ្ឋមន្ត្រី Tran Luu Quang បានអះអាងថា រដ្ឋាភិបាលត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភ និងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីឲ្យសមាគមព្រះពុទ្ធសាសនាវៀតណាមរៀបចំមហាពិធីវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ២០២៥ នៅទីក្រុងហូជីមិញប្រកប ដោយជោគជ័យ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top