• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនិងរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលី

ក្នុងឱកាសខួបលើកទី ៧៩ នៃទិវាយុទ្ធជនពិការ-យុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) នាព្រឹកថ្ងៃទី ២៦ ខែកក្កដា គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញដាក់កម្រងផ្កានិងចូលប្រាំង្គគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ និងអុជធូបរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលី នៅតាមផ្លូវបាក់សឺន (ហាណូយ)។

គណៈប្រតិភូថ្នាក់ដឹកនាំបក្សនិងរដ្ឋ និងអតីតថ្នាក់ដឹកនាំបានដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធនៅវិមានលោកប្រធានហូជីមិញ។ រូបថត៖ VNA

អញ្ជើញអ្នកចូលរួមមានវត្តមាន អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម; នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឺង; ប្រធានរដ្ឋសភា លោក ជិន ថាញ់ មិន; និងសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក ជិន កឹម ទូ។

ជាមួយនឹងទឹកចិត្តដឹងគុណឥតត្រើយ និងការគោរពយ៉ាងជ្រាលជ្រៅ គណៈប្រតិភូបានសម្តែងការគោរពចំពោះលោកប្រធានហូជីមិញ - ថ្នាក់ដឹកនាំដ៏ឆ្នើម វីរបុរសរំដោះជាតិ អ្នកដែលលះបង់ជីវិតដើម្បីបុព្វហេតុរំដោះជាតិ តស៊ូដើម្បីសន្តិភាព និងសុភមង្គលរបស់ប្រជាជនវៀតណាម និងប្រជាជនពិភពលោក។

នៅថ្ងៃដដែលនោះ គណៈប្រតិភូបានដាក់កម្រងផ្កា ដើម្បីរំលឹកដល់យុទ្ធជនពលីនៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលី (ផ្លូវបាក់សឺន ទីក្រុងហាណូយ)៕

តាម​ vovworld.vn/km-KH

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចការងារនៅឥណ្ឌានិងចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចការងារនៅឥណ្ឌានិងចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

នៅក្នុងកិច្ចប្រជុំកំពូល BRICS លើកទី១៨ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានថ្លែងសុន្ទរកថាសំខាន់ ដោយផ្តោតលើបញ្ហាយុទ្ធសាស្ត្រនានា។

Top