• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមទទួលជួបនាយករដ្ឋមន្ត្រីបេឡារុស្ស

នារសៀលថ្ងៃទី៨ ធ្នូ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានទទួលជួបនាយករដ្ឋមន្ត្រីបេឡារុសលោក Roman Golovchenko ក្នុងឱកាសដែលមេដឹកនាំបេឡារុសអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានទទួលជួបនាយករដ្ឋមន្ត្រីបេឡារុសលោក Roman Golovchenko។ រូបថត៖ VNA

នៅក្នុងជំនួបនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍ និងការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្តភក្តិប្រពៃណី ក្នុងនោះមានបេឡារុស្ស និងជាមួយកម្លាំងជឿនលឿននានាលើពិភពលោក។ អគ្គលេខាបក្ស លោក Nguyen Phu Trong ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Roman Golovchenko នឹងបង្កើតកម្លាំងចលករថ្មីដើម្បីជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុវិស័យរវាងវៀតណាមនិងបេឡារុស្សនាពេលខាងមុខ។ ក្នុងឱកាសនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong ក៏បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រី លោក Roman Golovchenko អំពីទិសដៅមួយចំនួន ដើម្បីជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី ផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ បក្សកុម្មុយនិស្តវៀតណាមត្រៀមខ្លួនជាស្រេចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគណបក្សនយោបាយនានានៅបេឡារុស្ស។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី លោក Roman Golovchenko បានសង្កត់ធ្ងន់ថា បេឡារុស្ស យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយបេឡារុស្ស និងបក្សកុម្មុយនិស្តវៀតណាម ដោយចាត់ទុកថានេះជាកាណាល់ដ៏សំខាន់មួយដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានឯកភាពជាមួយវិធានការសំខាន់ៗដែលអគ្គលេខាបក្សលោក Nguyen Phu Trong បានលើកឡើង ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ ក្នុងនោះមានការជំរុញទំនាក់ទំនងពាណិជ្ជកម្មផងដែរ។

ប្រធានរដ្ឋ លោក Vo Van Thuong និងនាយករដ្ឋមន្ត្រី លោក Roman Golovchenko បានឯកភាពជំរុញប្រទេសទាំងពីរអនុវត្តន៍ឱ្យបានល្អនូវកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងជំនួបពិភាក្សាការងាររវាងនាយករដ្ឋមន្ត្រីទាំងពីរ។ (រូបថត៖ VNA)

នារសៀលថ្ងៃដដែល នៅវិមានប្រធានរដ្ឋ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាមបានទទួលជួបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបេឡារុស លោក Roman Golovchenko។

ប្រធានរដ្ឋ លោក Vo Van Thuong និងនាយករដ្ឋមន្ត្រី លោក Roman Golovchenko បានឯកភាពជំរុញបណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរអនុវត្តន៍ឱ្យបានល្អនូវកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងជំនួបពិភាក្សាការងាររវាងនាយករដ្ឋមន្ត្រីទាំងពីរ។ តាមនោះ ធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុវិស័យរវាងវៀតណាម និងបេឡារុស្ស៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top