• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណី Bunpimay ជូនចំពោះថ្នាក់ដឹកនាំបក្សនិងរដ្ឋឡាវ

 ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី Bunpimay របស់ឡាវ ដែលនឹងបានប្រព្រឹត្តទៅជាផ្លូវការចាប់ពីថ្ងៃទី១៤ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១៩ នោះ តាមការអនុញ្ញាតពីអគ្គលេខាធិការបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ; នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan​ នាថ្ងៃទី ១១ ខែមេសា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung បាន​ផ្ញើ​កន្ត្រក​ផ្កានិង​ជូនពរឆ្នាំថ្មីជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounhang Volachith; នាយករដ្ឋមន្ត្រីឡាវ លោក ​Thongloun Sisulith និងប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathoutou ។
 
ប្រធាន​រដ្ឋសភាឡាវ លោកស្រី Pany Yathotou បានលើកច្បាស់ថា នាពេលកន្លងទៅ រដ្ឋ​សភា​នៃប្រ​ទេសឡាវ​និង​វៀត​ណាម​ជានិច្ចកាល បានសហការគ្នាយ៉ាងជិតស្និទ្ធនិងបានទទួលនូវសមិទ្ធផលគួជាទីលើកទឹកចិត្តច្រើន ដែលរួមចំ​ណែកជំរុញកិច្ចសហប្រតិ បត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ។ ក្នុងឱកាស​នោះ លោកស្រីប្រធានរដ្ឋសភាឡាវ បានថ្លែងអំណរគុណដល់បក្ស រដ្ឋនិងប្រជាជនវៀត ណាម ដែលតែង​តែផ្តល់ការជួយឧបត្ថម្ភដ៏ឧត្តុង្គឧត្តម ចំពោះបក្ស រដ្ឋនិងប្រជាជនឡាវ ជាពិសេសជួយ​ដល់​ការ​កសាង​សភាថ្មី​សម្រាប់ឡាវ​ផងដែរ។
 
អញ្ជើញជាការឆ្លើយ​តបវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung បានអះអាងថា: ក្នុងនាម​ជាស្ពាន​សម្រាប់តភ្ជាប់ទំនាក់ទំនងពិសេសរវាងវៀត ណាមនិងឡាវ ស្ថានទូតវៀតណាមប្រចាំនៅឡាវ នឹង​សហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធនានារបស់ឡាវ ក្នុងការ​លើក​កម្ពស់​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​រវាង​ភាគី​ទាំង​ពី​រ​និង​រដ្ឋពីរ យ៉ាង​មាន​ប្រសិទ្ធិភាព៕​

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

ជា​លើក​សំបូង រៀបចំការផ្លាស់ប្តូរមិត្តភាពការពារជាតិ​នៅ​តំបន់​​ព្រំដែនវៀតណាម - ឡាវ - កម្ពុជា ​

ជា​លើក​សំបូង រៀបចំការផ្លាស់ប្តូរមិត្តភាពការពារជាតិ​នៅ​តំបន់​​ព្រំដែនវៀតណាម - ឡាវ - កម្ពុជា ​

ក្រសួងការពារប្រទេសវៀតណាម នៅព្រឹកថ្ងៃទី១ ខែធ្នូនេះ បានរៀបចំសន្និសីទសារព័ត៌មានដើម្បីជូនដំណឹងថា នេះជាលើកដំបូង ដែលក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា បានរៀបចំការផ្លាស់ប្ដូរមិត្តភាពនៅតំបន់ព្រំដែនរវាងប្រទេសទាំងបី។

Top