• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំបក្សកុម្មុយនីស្តឆែកនិងម៉ូរ៉ាវីផ្ញើសារអបអរសាទរដល់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងមតិបិទបញ្ចប់មហាសន្និបាតលើកទី ១៣ របស់បក្ស (រូបថត៖ VGP)
 

ក្នុងឱកាសដែលលោក Nguyen Phu Trong បន្តជាប់ឆ្នោតជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម សម្រាប់អាណត្តិ ២០២១-២០២៥ ប្រធានបក្សកុម្មុយនិស្តឆែកនិងម៉ូរ៉ាវី (Moravia-KSCM) លោក Vojtech Filip បានផ្ញើសារអបអរសាទរ។

សារអបអរសាទរ បានបញ្ជាក់ថា សាធារណរដ្ឋឆែក តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះចំណងមិត្តភាពនិងទំនាក់ទំនងយូរអង្វែងរវាងបក្សនិងរដ្ឋទាំងពីរ។ លោក Vojtech Filip បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់បក្សកុម្មុយនិស្តវៀតណាមនោះ វៀតណាមនឹងទទួលបានសមិទ្ធិផលដ៏ធំធេងជាច្រើននិងមានជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតជាក់ជាពុំខាន។ ទន្ទឹមជាមួយគ្នានោះ គោលមាគ៌ាដ៏ត្រឹមត្រូវ របស់បក្សកុម្មុយនិស្តវៀត ណាម ត្រូវបានបញ្ជាក់តាមរយៈសមិទ្ធិផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច គោលនយោបាយសង្គម និងកិត្យានុភាពខ្ពស់នៅលើឆាកអន្តរជាតិ ដែលត្រូវបានចាត់ទុកថាជាកត្តាធានាសន្តិភាព សន្តិសុខនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងតំបន់អាស៊ីអាគ្នេយ៍។

 

ប្រធានបក្សកុម្មុយនិស្តឆែកនិងលោកម៉ូរ៉ាវី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពរវាងបក្សទាំងពីរ ហើយការផ្លាស់ប្តូរប្រតិភូនិងកិច្ចសហប្រតិបត្តិការ រវាងបក្សទាំងពីរនឹងរួមចំណែកដល់ការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសាធារណរដ្ឋឆែក ជាពិសេស លើវិស័យសេដ្ឋកិច្ចតែម្តង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top