• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំនៃប្រទេសនានាផ្ញើសារទូរលេខនិងសារលិខិតអបអរសាទរទិវាបណ្យឯករាជ្យជាតិលើកទី ៧៥ របស់ប្រទេសវៀតណាម


ពិធីរំលឹកខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ -ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២០)
 

ក្នុងឱកាសខួបលើកទី៧៥ នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ -ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២០) ថ្នាក់ដឹកនាំប្រទេសប្រ៊ុយណេ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សាធារណរដ្ឋប្រជាធិបតេយ្យអាល់ហ្សេរី និងប្រជាជន ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត ហូឡូង់ ស៊ុយអែត សាធារណរដ្ឋឆែក សាធារណរដ្ឋហ្សំប៊ី សាធារណរដ្ឋអាហ្រ្វិកខាងត្បូង រួមទាំងប្រទេសមួយចំនួនទៀតនៅលើពិភពលោក បានផ្ញើសារលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម។
 
ក្នុងសារទូរលេខនិងសារលិខិតអបអរសាទររបស់ថ្នាក់ដឹកនាំនៃប្រទេសនានា បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងបណ្តាប្រទេសដទៃទៀតនៅគ្រប់ជាន់ថ្នាក់ ដោយបញ្ជាក់ពីបំណងចង់បន្តបង្កើនទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដើម្បីផលប្រយោជន៍រវាងប្រជាជនវៀតណាមនិងប្រជាជននៃបណ្តាប្រទេសដទៃទៀត ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាពនិងវិបុលភាពរួមក្នុងតំបន់ផងដែរ។
 
ទន្ទឹមនឹងនេះបណ្តាប្រទេសក៏បានសង្ឃឹមថា វៀតណាមនិងប្រទេសដទៃទៀត អាចសហការគ្នាក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍតំបន់និងទំនាក់ទំនងពហុភាគីក្នុងការដោះស្រាយបញ្ហាជាបន្ទាន់របស់ពិភពលោក ជាពិសេសគឺការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកលផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top