• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំនៃបណ្តាប្រទេស MLC វាយតម្លៃខ្ពស់​ចំពោះ​សមិទ្ធិផល​ក្នុង​កិច្ច​សហប្រតិបត្តិការមេគង្គ - ឡានឆាង

ថ្នាក់ដឹកនាំបណ្ដាប្រទេស MLC សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការ ដែលទទួលបានក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ ក្នុងការរួមចំណែកកែលម្អជីវភាពរស់នៅរបស់ប្រជាជននៅក្នុងតំបន់។

នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith  (កណ្ដាល) (រូបថត៖ TTXVN)



នាថ្ងៃទី ២៥ ខែសីហា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានដកស្រង់ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងកិច្ចប្រជុំកំពូល MLC ដែលបានចាត់ទុកថា ក្នុងស្ថានភាពឱនភាពសេដ្ឋកិច្ចពិភពលោក នាបច្ចុប្បន្ននេះ ការធានាប្រភពអភិវឌ្ឍន៍សម្រាប់អនុតំបន់ទន្លេមេគង្គ - ឡានឆាងត្រូវបានចាត់ទុកថាជាអាទិភាពចម្បង។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែនបានអះអាងសារជាថ្មីនូវការសន្យាយ៉ាងខ្លាំងក្លាក្នុងក្របខ័ណ្ឌមេគង្គ - ឡានឆាងសំដៅកសាង“ សហគមន៍ចែករំលែកអនាគត ប្រកបដោយសន្តិភាព និងវិបុលភាព។

ទន្ទឹមនឹងនេះ នាថ្ងៃទី ២៥ ខែសីហា ដដេល ប្រព័ន្ធផ្សព្វផ្សាយឡាវបានផ្សាយព័ត៌មានជាច្រើនអំពី កិច្ចប្រជុំកំពូលមេគង្គ - ឡានឆាង (MLC) លើកទី ៣។  ថ្នាក់ដឹកនាំបណ្ដាប្រទេស MLC សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការដែលទទួលបានក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ ក្នុងការរួមចំណែកកែលម្អជីវភាពរស់នៅរបស់ប្រជាជននៅក្នុងតំបន់។ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមរបស់បណ្ដាប្រទេសជាសមាជិក MLC ក្នុងការអនុវត្តន៍គម្រោងប្រភពធនធានមនុស្ស ព្រមទាំងវាយតម្លៃខ្ពស់ការលើកកម្ពស់យន្តការសហប្រតិបត្តិការក្នុងការគ្រប់គ្រងទឹកពីថ្នាក់បច្ចេកទេសរហូត ដល់ថ្នាក់ក្រសួងផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top