• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសផ្ញើរសារលិខិត សារទូរលេខអបអរសាទរជូនថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម

ប្រធានរដ្ឋសភាលោក Vuong Dinh Hue; ប្រធានរដ្ឋ លោក Nguyen Xuan Phuc; អគ្គលេខាបក្សកុម្មុយនិស្ត លោក Nguyen Phu Trong និងនាយករដ្ឋមន្រ្តី លោក Pham Minh Chinh។ (រូបថត៖ TTXVN)
 

ក្នុងឱកាសដែលរដ្ឋសភាវៀតណាមបានបោះឆ្នោតជ្រើសតាំងមុខតំណែង ថ្នាក់ដឹកនាំរបស់រដ្ឋនិងរដ្ឋសភា ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនលើពិភព លោកបានអញ្ជើញផ្ញើរសារលិខិតនិងសារទូរលេខអបអរសាទរ។

សារលិខិត សារទូរលេខអបអរសាទរដែលបានផ្ញើរជូនប្រធានរដ្ឋនៃសាធារណៈ រដ្ឋសង្គមនិយមវៀតណាមលោក Nguyen Xuan Phuc រួមមាន៖ ប្រធានាធិបតីសឹង្ហបុរី លោក Halimah Yacob និងនាយករដ្ឋមន្រ្តី លោក Lee Hsien Loong; ប្រធានាធិបតី ឥណ្ឌាលោក Ram Nath Kovind; ប្រធានាធិបតីអាមេរិក លោក Joe Biden; ប្រធានា ធិបតីអេមីរ៉ាតអារ៉ាប់រួម លោក Khalifa bin Zayed Al Nahyan និងអនុប្រធានាធិបតី និងជានាយករដ្ឋមន្រ្តី លោក Mohammed bin Rashid Maktoum; ប្រធានា ធិបតី ម៉ុងហ្គោលី លោក Khaltmaagiin Battulga; ប្រធានាធិបតីសាធារណៈរដ្ឋ នីការ៉ាហ្គា លោក Daniel Ortega និងអនុប្រធានាធិបតី លោក Rosario Murillo; ព្រះមហាក្សត្រ អូម៉ង់ ព្រះបាទ Haitham bin Tarik។

សារទូរលេខ សារលិខិតអបអរសាទរនាយករដ្ឋមន្រ្តីរដ្ឋាភិបាលនៃសាធារណៈរដ្ឋ សង្គមនិយមវៀតណាម លោក Pham Minh Chinh រួមមាន៖ នាយករដ្ឋមន្រ្តីសឹង្ហបុរី លោក Lee Hsien Loong; នាយករដ្ឋមន្រ្តីថៃ លោក Prayuth Chan-o-cha; នាយករដ្ឋ មន្រ្តីឥណ្ឌាលោក Narendra Modi; នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ លោក Kim Tok-hun។

សារទូរលេខអបអរសាទរប្រធានរដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក Vuong Dinh Hue រួមមាន៖ ប្រធានសភាជាន់ទាបឥណ្ឌា លោក Om Birla; ប្រធានព្រឹទ្ធសភាអ៊ីតាលី លោកស្រី Maria Elisabetta Alberti Casellati; ប្រធានរដ្ឋ សភាម៉ុងហ្គោលី លោក Gombojav Zandanshatar; ប្រធានក្រុមប្រឹក្សារដ្ឋប៉ាឡេស្ទីន លោក Saleem Al-Za’anoon៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងហាណូយបញ្ចប់ដោយជោគ ជ័យដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រេស៊ីល

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងហាណូយបញ្ចប់ដោយជោគ ជ័យដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រេស៊ីល

នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ យន្តហោះពិសេសដឹកលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាស យានដ្ឋានអន្តរជាតិ Noi Bai នៃទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំ សប្តាហ៍កំពូលនៃមហា សន្និបាតអង្គការសហប្រជាជាតិ រួមផ្សំសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក និងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសប្រេស៊ីល។

Top