នារសៀលថ្ងៃទី១៨ ខែកក្កដា នៅមជ្ឈមណ្ឌលសន្និសិទអន្តរជាតិនៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីប្រគល់គ្រឿងឥស្សរិយយសមាសជាតិ និងគ្រឿងឥស្ស រិយយសសេរីភាពថ្នាក់ទី១ របស់រដ្ឋឡាវ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនរបស់បក្ស និងរដ្ឋ វៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិ ការរវាងវៀតណាមនិងឡាវ។ អញ្ជើញចូលរួមពិធី ខាងភាគីវៀតណាម មានប្រធានរដ្ឋ លោក Nguyen Xuan Phuc; នាយករដ្ឋមន្ត្រី លោក Pham Minh Chinh; ប្រធានរដ្ឋ សភាវៀតណាម លោក Vuong Dinh Hue... ខាងភាគីឡាវ មានអនុប្រធានរដ្ឋលោក Bounthong Chitmany រួមជាមួយសមាជិកនៃគណៈប្រតិភូជាន់ខ្ពស់របស់បក្សនិង រដ្ឋឡាវ ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួម សកម្មភាពនានាដើម្បីអបអរសាទរ “ឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម-ឡាវ ឡាវ-វៀតណាម ឆ្នាំ២០២២”។ នៅទីនេះ អនុប្រធានរដ្ឋឡាវ លោក Bounthong Chitmany បានប្រគល់គ្រឿងឥស្សរិយយសមាសជាតិ - ដែលជាគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់ បំផុតរបស់ឡាវជូនលោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងលោកប្រធានរដ្ឋសភា Vuong Dinh Hue; ប្រគល់គ្រឿងឥស្សរិយយសសេរីភាពថ្នាក់ទី១របស់ឡាវជូនថ្នាក់ ដឹកនាំ១១រូប ដែលជាសមាជិកការិយាល័យនយោបាយ និងលេខាមជ្ឈិមបក្ស កុម្មុយនិស្តវៀតណាមអាណត្តិទី១៣។