• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្ងៃធ្វើការទី៤ សន្និបាតលើកទី៧ គណៈកម្មាធិការប្រតិបត្តិមជ្ឈឹមបក្សនីតិកាលទី១២

នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ជាថ្ងៃធ្វើការទី ៤ នៃសន្និបាតលើកទី៧ គណៈកម្មាធិការប្រតិបត្តិមជ្ឈឹមបក្សនីតិកាលទី១២។ អង្គប្រជុំបានធ្វើការពិភាក្សាអំពីគម្រោងការកែទម្រង់គោលនយោបាយធានារ៉ាប់រងសង្គម។ លោក Tran Quoc Vuong សមាជិកការិយាល័យនយោបាយនិងជាអចិន្ត្រៃយ៍គណៈលេខាធិកាបានតាងនាមការិយាល័យដឹកនាំកិច្ចប្រជុំ។

សន្និបាតលើកទី៧ គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២ ឈានចូលថ្ងៃធ្វើការទី៤

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ តំណាងទាំងអស់បានវាយតម្លៃខ្ពស់ចំពោះគម្រោងការកែទម្រង់គោលនយោបាយ​​ធានារ៉ាប់រងសង្គមលើកនេះ ដោយចាត់ទុកថា គម្រោងការនេះមានលក្ខណៈទូលំទូលាយ មានរបៀបរាបរយជាក់ស្តែងនិងមានលទ្ធភាពអនុវត្តន៍ខ្ពស់។ នេះជាគម្រោងការធំមួយត្រូវបានអនុវត្តន៍ដោយព្រម​ៗ​គ្នា គូបផ្សំជាមួយគម្រោងការកម្មវិធីផ្សេងៗទើបធានាបានភាពជោគជ័យ។ មតិជាច្រើនក៏បានវិភាគនូវដំណោះស្រាយមួយចំនួន សំដៅអនុវត្តគោលដៅ ភារកិច្ចដែលគម្រោងការនេះបានដាក់ចេញ ជាពិសេសគឺការទាក់ទាញនិងបើកួទូលាយមុខសញ្ញាចូលរួមធានារ៉ាប់រងធានាតុល្យភាពចំណូលចំណាយក្រកបដោយចីរភាពនៃមូលនីធិ។ លោក Dao Ngoc Dung រដ្ឋមន្ត្រី ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចបានលើកមតិថា៖

“ដើម្បីអភិវឌ្ឍន៍ការធានារ៉ាប់រងត្រូវយកចិត្តទុកដាក់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសគឺសេចក្តីសម្រចចិត្តមជ្ឈឹមលើកទី ៥ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។ នាពេលបច្ចុប្បន្ននេះយើងមានគ្រួសារពាណិជ្ជកម្មបុគ្គលចំនួន ១៥,៦ លានគ្រួសារហើយក្នុងពេលខាងមុខនេះត្រូវផ្តោតលើការអភិវឌ្ឍការធានារ៉ាប់រងសង្គមសម្រាប់កម្លាំងនេះ ដោយផ្សព្វផ្សាយគោលនយោបាយលើកកម្ពស់ភាពទាក់ទាញរបស់ការធានារ៉ាប់រង។ ទន្ទឹមជាមួយគ្នានោះ រដ្ឋមានគោលជំហរជួយឧបត្ថម្ភដល់ប្រជាជនជួបការលំបាកអាចចូលរួមការធានារ៉ាប់រងឲ្យសមស្របជាមួយ​លក្ខណៈអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម”។

ក្នុងជំនួបពិភាក្សានេះ បញ្ហាស្តិពីបំណុលធានារ៉ាប់រងសង្គមសម្រាប់កម្មករ និយោជិក កែប្រែអាយុចូលនិវត្សគឺសុទ្ធតែបានតំណាងទាំងអស់យកចិត្តទុកដាក់។ អង្គប្រជុំបានសង្កត់ធ្ងន់ថា ការធានារ៉ាប់រងសង្គមជាបញ្ហាសំខាន់ពាក់ព័ន្ធផ្ទាល់ដល់ជីវភាពរបស់ប្រជាជន។ ដើម្បីសម្រេចបានគោលដៅដែលបានដាក់ចេញនោះត្រូវអនុវត្ត​ព្រមៗគ្នារាល់ដំណោះស្រាយដោយមានការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូលផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ធានាគុណភាពនៃគម្រោងដែលបម្រើកិច្ចប្រជុំ APEC ២០២៧

ធានាគុណភាពនៃគម្រោងដែលបម្រើកិច្ចប្រជុំ APEC ២០២៧

នាថ្ងៃទី ២ ខែសីហា ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋាភិបាលវៀតណាម លោក Pham Gia Tuc បានចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសំខាន់ៗដែលបម្រើដល់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៧ នៅតំបន់ពិសេស Phu Quoc ខេត្ត An Giang។

Top