• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្ងៃទី ២៦ ឧសភា នាំចេញផ្លែគូលេន Tan Yen ទៅទីផ្សារជប៉ុន

ខេត្ត Bac Giang មានផ្ទៃដីដំណាំផ្លែគូលេនប្រមាណ ៤៣៧ ហិកតា សម្រាប់ការនាំចេញ បរិមាណផលគ្រោងទទួលបាន ៣ ៦០០ តោន ក្នុងនោះមានផ្លែគូលេនប្រមាណ ១,៨ តោន សម្រាប់នាំចេញទៅជប៉ុន។
 

នាំចេញផ្លែគូលេន Tan Yen ទៅទីផ្សារជប៉ុន (រូបថត៖ sggp.org.vn)


នាព្រឹកថ្ងៃទី ២៦ ខែឧសភា នៅស្រុក Tan Yen ខេត្ត Bac Giang បានប្រព្រឹត្តិទៅពិធីនាំចេញ ផ្លែគូលេន Tan Yen ទៅកាន់ទីផ្សារជប៉ុន។ តាមគម្រោង មាន ផ្លែគូលេនប្រមាណ ១៥ តោន ត្រូវបាននាំចេញលើកនេះ។ នេះគឺជាឆ្នាំទី ២ ហើយ ដែលផ្លែគូលេន Bac Giang បាននាំចេញទៅកាន់ទីផ្សារជប៉ុន។

នៅចំពោះមុខស្ថានភាពនៃជំងឺរាតត្បាតកូវីដ ១៩ នោះ ខេត្ត Bac Giang បានម្ចាស់ការកសាងផែនការស្ដីពីការដាំដុះគូលេនប្រកបដោយសុវត្ថិភាព ដោយមានវិធានការជាច្រើនដូចជា៖ ត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រនៃលេខកូដតំបន់ដាំដុះ ម្ចាស់សួនផ្លែគូលេន មូលដ្ឋានវេចខ្ចប់ កែច្នៃ អ្នកបើកបរ មធ្យោបាយដឹកជញ្ជូនពលករ ដែលចូលរួមក្នុងការប្រមូលផល វេចខ្ចប់ និងដឹកជញ្ជូនផ្លែគូលេន ព្រមទាំង ធានាសុវត្ថិភាព។

សូមបញ្ជាក់ដែរថា ខេត្ត Bac Giang មានផ្ទៃដីដំណាំផ្លែគូលេនប្រមាណ ៤៣៧ ហិកតា សម្រាប់ការនាំចេញបរិមាណផលគ្រោងទទួលបាន ៣ ៦០០ តោន ក្នុងនោះមានផ្លែគូលេនប្រមាណ ១,៨ តោន សម្រាប់នាំចេញទៅជប៉ុនផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បក្ស រដ្ឋការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រិន បង្កើតលក្ខខណ្ឌសម្រាប់សហគ្រិន ក្លាយជាអ្នកមានដោយស្របច្បាប់

បក្ស រដ្ឋការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រិន បង្កើតលក្ខខណ្ឌសម្រាប់សហគ្រិន ក្លាយជាអ្នកមានដោយស្របច្បាប់

បក្ស រដ្ឋកោតសរសើរចំពោះការរួមវិភាគទាន ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ និងបង្កើតលក្ខខណ្ឌសម្រាប់សហគ្រិនដើម្បីពង្រីកទេពកោសល្យ និងក្លាយជាអ្នកមានដោយស្របច្បាប់។

Top