• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្ងៃទី២០ ខែមករានេះ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បានស្បថចូលកាន់តំណែង

ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បានស្បថចូលកាន់តំណែងនៅវេលាម៉ោង ១២ ថ្ងៃត្រង់ម៉ោងខាងកើតរបស់អាមេរិក (ពោលគឺម៉ោង ១៧:០០ GMT) នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

បន្ទាប់មក លោក Trump នឹងថ្លែងសុន្ទរកថាចូលកាន់ដំណែងរបស់ខ្លួន ដោយដាក់ចេញទិសដៅថ្មីសម្រាប់សហរដ្ឋអាមេរិកក្នុងអាណត្តិប្រធានាធិបតីទីពីររបស់ខ្លួន។ ពិធីនេះគ្រោងនឹងផ្លាស់ទៅផ្ទះជំនួស មុខអគារសភាវិញ ដោយសារអាកាសធាតុត្រជាក់។ សីតុណ្ហភាពក្នុងទីក្រុងវ៉ាស៊ីនតោននៅថ្ងៃត្រង់ថ្ងៃទី២០ មករា ត្រូវបានគេព្យាករថា នឹងមានសីតុណ្ហភាពប្រហែល ដក៦អង្សាសេ។ នេះជាលើកដំបូងក្នុងរយៈពេល៤០ឆ្នាំដែលពិធីស្បថចូលកាន់ដំណែងប្រធានាធិបតីអាមេរិកនឹងធ្វើឡើងក្នុងផ្ទះ។

មន្ត្រីអនុវត្តច្បាប់ប្រហែល ២៥.០០០ នាក់ និងប៉ុស្តិ៍ត្រួតពិនិត្យជាច្រើនត្រូវបានដាក់ពង្រាយនៅក្នុងទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក ដើម្បីការពារសន្តិសុខចំពោះមុខពិធីស្បថចូលកាន់ដំណែង។ ទីប្រជុំជនភាគច្រើននៅក្រុងវ៉ាស៊ីនតោន ដែលលាតសន្ធឹងប្រហែល ៣ គីឡូម៉ែត្រពីសេតវិមានទៅកាពីតូលនឹងត្រូវបិទចរាចរណ៍។ ផ្លូវចូលទៅកាន់ទីតាំងខាងលើត្រូវបានបិទដោយរបាំងរថយន្តដឹកទំនិញ និងវត្ថុធ្ងន់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top