• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្ងៃទី១៤មីនា៖ វៀតណាមរកឃើញករណី១ទៀតឆ្លងវីរុស SARS-CoV-2 ដែលនាំអោយចំនួនករណីឆ្លងសរុបកើនដល់ ៤៨ នាក់


 នាព្រឹកថ្ងៃទី ១៤ខែមីនា ក្រសួងសុខាភិបាលបានប្រកាសនូវករណីឆ្លងថ្មី ដែលនាំអោយចំនួនករណីឆ្លងសរុបកើនដល់ ៤៨ នាក់
 

នាព្រឹក​ថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល វៀតណាមទទួល​បាន​ព័ត៌​មាន​ពីវិទ្យា​ស្ថាន​ប៉ាស្ទ័រ​នៅទីក្រុង​ហូជីមិញដោយប្រកាសលទ្ធផលវិជ្ជមាននៃការធ្វើតេស្ត SARS-CoV-2។ អ្នកជំងឺជាបុរស អាយុ ៣១ ឆ្នាំ រស់នៅទីក្រុង​ហូជីមិញ ដែលអង្គុយរថយន្តជាមួយអ្នកជម្ងឺលេខ ៤៥ និងជួបជាមួយអ្នកជំងឺលេខ ៣៤ នៅខេត្ត Binh Thuan។
 
មុននោះ ក្រសួង​សុខាភិបាល នៅថ្ងៃទី ១៣ខែមីនាបានបញ្ជាក់ថា មាន ២ ករណីទៀតគឺករណីទី ៤៦ និង៤៧ វិជ្ជមានចំពោះ​វីរុស SARS-CoV-2 ជាស្ត្រី រស់នៅទីក្រុងហាណូយ។ អ្នកជម្ងឺលេខ ៤៦ អាយុ ៣០ ឆ្នាំ ជាអ្នកបម្រើ​ការ​តាម​យន្តហោះ ធ្វើដំណើរពីទីក្រុងឡុង មកកាន់ទីក្រុងហាណូយនាថ្ងៃទី ៩ ខែមីនា។ ចំណែកឯអ្នកជម្ងឺលេខ ៤៧ អាយុ​ ៤៣ ជាអ្នកបំរើនៅក្នុងអាគាររបស់អ្នកជម្ងឺលេខ ១៧ ដែលមានការប៉ះពាល់ផ្ទាល់។
 
អ្នកជំងឺទាំង​ពីរនាក់នេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យត្រូពិកមជ្ឈិម សាខាទី២ នៅ Dong Anh និង​មាន​សុខ​ភាព​ស្ថិរភាព។

ហេតុដូច្នេះ​ រហូតមកដល់ថ្ងៃទី ១៤ ខែមីនា ប្រទេសវៀតណាមមានក​រណីឆ្លងវីរុស SARS-CoV-2 ចំនួន ៤៨​ ករណី​ ហើយ ១៦ ករណីបានជាសះ​ស្បើយ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top