• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថែរក្សានិង​ពង្រីក​តម្លៃ​នៃទីក្រុងបុរាណ Hoi An

គណៈកម្មាធិការប្រជាជនខេត្ត Quang Nam ទើបនឹងជូនដល់ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ដើម្បីធ្វើសេនាធិការនិងដាក់ជូនរដ្ឋាភិបាលអនុម័តលើគម្រោង “អភិរក្សនិងពង្រីកម្លៃបេតិកភណ្ឌវប្បធម៌ពិភពលោកនៃទីក្រុងបុរាណ Hoi An រហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៣៥”។

ខេត្ត Quang Nam បានដាក់ចេញគោលដៅរហូតដល់ឆ្នាំ២០៣៥ បានរក្សាសុចរិតភាព ភាពត្រឹមត្រូវ និងតម្លៃលេចធ្លោជាសកលនៃបេតិកភណ្ឌវប្បធម៌ពិភពលោកទីក្រុងបុរាណ Hoi An ។

គម្រោងនេះសំដៅរក្សាសុចរិតភាព ភាពត្រឹមត្រូវ និងតម្លៃលេចធ្លោជាសកលរបស់ទីក្រុងបុរាណ Hoi An ។ រូបថត៖ VNA 

វិសាលភាពនៃការអនុវត្តគម្រោងគឺនៅទីក្រុង Hoi An ដោយផ្តោតលើទីក្រុងបុរាណ Hoi An និងតំបន់ជិតខាងមួយចំនួនក្នុងទីក្រុង Hoi An ទាក់ទិននឹងសកម្មភាពគ្រប់គ្រង អភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ពិភពលោកនៃទីក្រុងបុរាណ Hoi An។ លោក Nguyen Thanh Hong ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Quang Nam បានឲ្យដឹងថា៖ “យើងខ្ញុំបានកំណត់គោលដៅខ្ពស់បំផុតគឺការរក្សាតម្លៃវប្បធម៌និងតម្លៃសហគមន៍ផង និងអភិវឌ្ឍន៍តម្លៃទាំងនេះដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនផង  ហើយបន្ទាប់មកគឺកែលម្អបរិស្ថានអេកូឡូស៊ី ជួសជុលនិងកែលម្អបេតិកភណ្ឌរូបី និងអរូបីនៅក្នុងទីក្រុង”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមនិងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាបន្តបន្ទាប់

វៀតណាមនិងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាបន្តបន្ទាប់

ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗរវាងក្រសួង ផ្នែក​និងមូលដ្ឋាននានា​របស់​វៀតណាម​និង​ចិន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមេសា នៅទីក្រុងប៉េកាំង ដោយមានការចូលរួមពីអគ្គលេខាបក្ស ជាប្រធានរដ្ឋចិន លោក ស៊ី ជីនពីង និងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម​។

Top