• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថែទាំឲ្យគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ មានបុណ្យតេតកក់ក្ដៅ

សកម្មភាពជាច្រើនដើម្បីថែទាំបុណ្យតេតដល់ជនក្រីក្រ និងគ្រួសារគោល នយោបាយកំពុងត្រូវបានអាជ្ញាធរគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ និងជំរុញយ៉ាងខ្លាំង។
អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan ប្រគល់អំណោយជុនកុមារដែលមានស្ថានភាពលំបាកនៅស្រុក Van Lang។ (រូបថត៖ VOV)
កាលពីថ្ងៃទី ២៩ ខែធ្នូ អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយរួមមាន ២០០ លានដុងជូនកុមារ ដែលមានស្ថានភាពលំបាក ៥០០ លាន ដុង សម្រាប់ជួយឧបត្ថម្ភសាងសង់ផ្ទះ "មហា សាមគ្គី" ចំនួន ១០ ខ្នងជូនគ្រួសារក្រីក្រនៅស្រុក Van Lang ខេត្ត Lang Son។ អ្នកស្រី Hoang Thi Eng និងលោក Hoang Van Hung ប្រជាពលរដ្ឋនៅឃុំ Thanh Long ស្រុក Van Lang គ្រួសារក្រីក្រចំនួន ២ ដែលទទួលបានជំនួយឧបត្ថម្ភបានចែក រំលែកថា៖
“សប្បាយចិត្តណាស់ដោយសាររដ្ឋបានយកចិត្តទុកដាក់ដល់គ្រួសារក្រីក្រដូចយើងខ្ញុំ។ បុណ្យតេតជិតមកដល់ហើយ ពេលខ្ញុំទទួលបានអំណោយទាំងនេះ ខ្ញុំមានអារម្មណ៍រីករាយ និងរំភើបចិត្តខ្លាំងណាស់។ យើងខ្ញុំនឹងមានបុណ្យតេតគ្រប់គ្រាន់និងកក់ក្តៅជាង”។
“ខ្ញុំសូមថ្លែងអំណរគុណចំពោះបក្ស និងរដ្ឋដែលបានយកចិត្តទុកដាក់ដល់គ្រួសារ ក្រីក្រនៅមូលដ្ឋាន ខ្ញុំពិតជាមានកិត្តិយសដោយទទួលបានអំណោយនេះ។ អំណោយនេះមានតម្លៃណាស់សម្រាប់គ្រួសារខ្ញុំ នេះជាកម្លាំងចិត្តសម្រាប់គ្រួសារខ្ញុំខិតខំ ប្រឹងប្រែងថែមទៀត”។
នៅខេត្ត Dak Lak ខេត្តបានប្រគល់អំណោយជូនបុគ្គល និងសមូហភាពគំរូជាង ១៤៨ ពាន់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០២៣។ ខេត្តក៏បានចំណាយថវិកា មួយផ្នែកដើម្បីចុះសួរសុខទុក្ខ និងជូនអំណោយដល់មុខសញ្ញារាប់ពាន់នាក់ដែលជា កម្មាភិបាល មន្ត្រីរដ្ឋការ និយោជិត អ្នកចូលនិវត្តន៍ បុគ្គលិកគាំពារសង្គម កងកម្លាំង ប្រដាប់អាវុធ ជនមានគុណូបការៈ ព្រឹទ្ធាចារ្យភូមិ មេភូមិ ជនក្រីក្រ និងគ្រួសារគោល នយោបាយផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top