• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ត្រៀមរៀបចំសម្រាប់ពិព័រណ៍និទាឃរដូវថ្នាក់ជាតិ នៅខែកុម្ភៈ ឆ្នាំ២០២៦

នារសៀលថ្ងៃទី៨ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) ឧបនាយករដ្ឋមន្ត្រីលោក ប៊ូយ ថាញ់ សឺន បានដឹកនាំកិច្ចប្រជុំមួយដើម្បីផ្តល់យោបល់លើគម្រោងការ រៀបចំពិព័រណ៍និទាឃរដូវថ្នាក់ជាតិ ឆ្នាំ២០២៦។

ឧបនាយករដ្ឋមន្ត្រីលោក ប៊ូយ ថាញ់ សឺន បានដឹកនាំកិច្ចប្រជុំ នៅទីស្នាក់ការរដ្ឋាភិបាល។ រូបថត៖ VNA

ពិព័រណ៍នេះ ដែលមានប្រធានបទ “តភ្ជាប់វិបុលភាព - និទាឃរដូវដ៏រុងរឿង” គ្រោងនឹងប្រព្រឹត្តទៅរយៈពេលប្រាំថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកុម្ភៈ នៅមជ្ឈមណ្ឌលពិព័រណ៍វៀតណាម (VEC) នៅដុងអាញ (ហាណូយ)។

នៅក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី ប៊ូយ ថាញ់ សឺន បានបញ្ជាក់ថា៖ ពិព័រណ៍និទាឃរដូវនឹងត្រូវធ្វើឡើងក្នុងពេលជាមួយគ្នាដែលប្រទេសទាំងមូលអំពរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំឆ្នាំមមី អដ្ឋស័ក ២០២៦ ដែលជាសញ្ញានៃនិទាឃរដូវថ្មី និងប្រទេសកំពុងចូលដល់យុគសម័យថ្មីមួយ។ ពិព័រណ៍នេះក៏បានធ្វើឡើងភ្លាមៗបន្ទាប់ពីមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្ស ដោយបង្កើតបរិយាកាសរីករាយ ជួយជំរុញការប្រើប្រាស់ក្នុងស្រុក ផ្តល់អាទិភាពដល់ផលិតផលវៀតណាម ពង្រឹងចលនា “ប្រជាជនវៀតណាមផ្តល់អាទិភាពដល់ការប្រើប្រាស់ទំនិញវៀតណាម” តាមនោះ ផ្សព្វផ្សាយវប្បធម៌បុណ្យតេតរបស់ប្រជាជនវៀតណាមដល់មិត្តភក្តិអន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top