• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ត្រឹមឆ្នាំ ២០៣០ ១០០% កុមារនៅក្នុងគ្រឹះស្ថានអប់រំមត្តេយ្យសិក្សានៅតាមតំបន់ លំបាក នឹងត្រូវបានចិញ្ចឹមបីបាច់ ថែទាំ និងអប់រំ

គឺជាគោលដៅ នៃកម្មវិធី “ជួយឧបត្ថម្ភអភិវឌ្ឍន៍ការអប់រំមត្តេយ្យសិក្សានៅតំបន់ដែលជួបការលំបាក ដំណាក់កាល ២០២២ - ២០៣០” ដែលត្រូវ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam ចុះហត្ថលេខាអនុម័ត កាលពីថ្ងៃទី ២៦ ខែធ្នូ។
ថ្នាក់រៀនមត្តេយ្យសម្រាប់កុមារជាជនជាតិភាគតិច។ (រូបថត៖ congdankhuyenhoc.vn)
ត្រឹមឆ្នាំ២០៣០ មានយ៉ាងហោចណាស់ ២៥% កុមារដែលមានអាយុទារក ៩៥% កុមារដែលមានអាយុមត្តេយ្យសិក្សានៅក្នុងតំបន់ដែលជួបការលំបាក នឹងអាចទៅគ្រឹះ ស្ថានអប់រំថ្នាក់មត្តេយ្យ; ១០០% កុមារនៅក្នុងគ្រឹះស្ថានអប់រំមត្តេយ្យសិក្សានៅតាម តំបន់ដែលជួបការលំបាក ត្រូវបានចិញ្ចឹមបីបាច់ ថែទាំ និងអប់រំ។ នេះគឺជាគោលដៅ នៃកម្មវិធី “ជួយឧបត្ថម្ភអភិវឌ្ឍន៍ការអប់រំមត្តេយ្យសិក្សានៅតំបន់ដែលជួបការលំបាក ដំណាក់កាល ២០២២ - ២០៣០” ដែលត្រូវ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam ចុះហត្ថលេខាអនុម័ត កាលពីថ្ងៃទី ២៦ ខែធ្នូ។ កម្មវិធីនេះក៏ដាក់ចេញ គោលដៅ លុបបំបាត់ ១០០% ថ្នាក់រៀនបណ្តោះអាសន្ន; សាងសង់សាលារៀនថ្មី ជាមួយនឹងឧបករណ៍សិក្សាយ៉ាងគ្រប់គ្រាន់។
កម្មវិធី “ជួយឧបត្ថម្ភអភិវឌ្ឍន៍ការអប់រំមត្តេយ្យសិក្សានៅតំបន់ដែលជួបការ លំបាក ដំណាក់កាល ២០២២ - ២០៣០” មានគោលបំណងធានាសមភាពក្នុងការ ទទួលការអប់រំ រួមចំណែកបង្រួញគម្លាតអភិវឌ្ឍន៍រវាងតំបន់នានា; បង្កើនឱកាសរបស់ កុមារក្នុងការទទួលបានការអប់រំថ្នាក់មត្តេយ្យ ប្រកបដោយគុណភាព ដោយឈរលើ មូលដ្ឋាននៃការខិតខំប្រឹងប្រែងធានាលក្ខខណ្ឌទាក់ទងនឹងគ្រូបង្រៀន សម្ភារៈបរិក្ខារ៖ សាលារៀន បន្ទប់រៀន។ ល។ ទន្ទឹមនឹងនោះគឺ អភិរក្សនិងពង្រីកប្រកបដោយចីរភាព នូវតម្លៃវប្បធម៌សម្រាប់តំបន់ដែលមានជនជាតិភាគតិចរស់នៅយ៉ាងច្រើនផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទទួលបានជាច្រើននូវវត្ថុអនុស្សាវរីយ៍កាលពីសង្គ្រាមនិងសំណុំឯកសារយុទ្ធជនពលី

ទទួលបានជាច្រើននូវវត្ថុអនុស្សាវរីយ៍កាលពីសង្គ្រាមនិងសំណុំឯកសារយុទ្ធជនពលី

នាថ្ងៃទី៩ ខែកក្កដា គណៈកម្មាធិការដឹកនាំសម្រាប់ការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណសំណល់អដ្ឋិធាតុយុទ្ធជនពលីនៅទីក្រុងហូជីមិញ (គណៈកម្មាធិការដឹកនាំលេខ ៥១៥ ទីក្រុងហូជីមិញ) បានទទួលយកនូវវត្ថុអនុស្សាវរីយ៍កាលពីសង្គ្រាមនិងសំណុំឯកសារដ៏មានតម្លៃជាច្រើន ពីក្រុមស្រាវជ្រាវនៃគម្រោងគំនិតផ្តួចផ្តើមស្វែងរកជន វៀតណាមបាត់ខ្លួនក្នុងគ្រាសង្គ្រាម (VWAI) នៅសាកលវិទ្យាល័យ Texas Tech (សហរដ្ឋអាមេរិក)។

Top